Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចុះពិនិត្យមើលទីតាំងឆេះឃ្លាំង ឧកញ៉ា សូរ ងួន ព្រឹកនេះ ខូចខាតមិនតិចជាងលានដុល្លារ ខណៈសមត្ថកិច្ចរួមគ្នាប្រើប្រាស់…

ភ្នំពេញ ៖ លទ្ធផលចុះពិនិត្យគ្រោះអគ្គិភ័យ ឆេះឃ្លាំងស្តុកសម្ភារៈ របស់លោកឧកញ៉ា សូរ ងួន យ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោងេជាង ១០ យប់ ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២១ ក្រោយកក្លិបប៊្លូឡាញ តាមបណ្តោយផ្លូវ ២៧១ ក្រុម ១ ភូមិសន្សំ កុសល ៥ សង្កាត់បឹងទំពុន ទី ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ធ្វើឡើងដោយសមត្ថកិច្ចចម្រុះ រួមជាមួយភាគីខាងម្ចាស់ឃ្លាំងផងនោះ បានបង្ហាញទិន្នន័យថា អី វ៉ាន់ក្នុងឃ្លាំងទាំងមូលព្រមទាំងអគារឃ្លាំង ត្រូវបានភ្លើងទំពារលេបស្ទើរទាំងអស់។

នៅកន្លែងកើតហេតុ គេពិនិត្យឃើញថា ឃ្លាំង ស្តុកអីវ៉ាន់ដ៏ធំនេះ សង់ពីថ្មបេតុង ( ជញ្ជាំងថ្ម ) ដំបូលប្រក់ស័ង្កសីដែលមាន ទំហំ ៣០ ម៉ែត្រ × ៨០ ម៉ែត្រ ពោលគឺទាំងអគារឃ្លាំង និងអីវ៉ាន់ស្តុកទុកក្នុងនោះ ត្រូវក្លាយជាចំណីព្រះអគ្គីអស់ទាំងស្រុង ប៉ុន្តែយ៉ាងណាក៏ដោយ ព្រះអគ្គីពុំបណ្ដាលឆេះរាលដាលដល់ផ្ទះ អ្នកជិតខាងឡើយ ។

បើតាមការបញ្ជាក់ពី លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាល រាជធានី ភ្នំពេញ បានប្រាប់ឲ្យដឹងថា ម្ចាស់ឃ្លាំងគឺលោកឧកញ៉ា សូរ ងួន អាយុ ៥៦ ឆ្នាំ ហើយចំពោះ មូលហេតុ នៃ ការឆាបឆេះមិនទាន់ដឹងនៅឡើយទេ សមត្ថកិច្ចកំពុងតែធ្វើការ ស្រាវជ្រាវ , ដោយឡែកទំហំនៃការខូចខាតគិតជាទឹកប្រាក់ ក៏មិនទាន់សរុបនៅឡើយដែរ ប៉ុន្តែតាមការប៉ាន់ស្មានត្រួសៗជាបឋម វាមិនតិចជាងលានដុល្លារនោះទេ។

អគ្គិភ័យខាងលើនេះ សមត្ថកិច្ចបានប្រើប្រាស់ រថយន្ដការិយាល័យ បង្ការ និងពន្លត់អគ្គិភ័យចំនួន ២១ គ្រឿង ដោយប្រើប្រាស់ទឹកអស់ ១២៦ ឡាន ស្មើ ៨៤៦ ម៉ែត្រគូប ក្នុងនោះ មានការចូលរួម ៖ រថយន្តពន្លត់អគ្គិភ័យ ក្រសួងមហាផ្ទៃចំនួន ២ គ្រឿង ប្រើប្រាស់ទឹកអស់ ២ ឡាន ស្មើ ៨ ម៉ែត្រគូប , រថយន្តពន្លត់អគ្គិភ័យក្រុមហ៊ុន OCIC ទីក្រុង ជ្រោយចង្វារចំនួន ៧ គ្រឿង ប្រើប្រាស់ទឹកអស់ ២១ ឡាន ស្មើ ១២៦ ម៉ែត្រគូប , រថយន្តពន្លត់អគ្គិភ័យទីក្រុងអូឡាំព៉្យាចំនួន ២ គ្រឿងប្រើប្រាស់ទឹកអស់ ២ ឡាន ស្មើ ៨ ម៉ែត្រគូប , រថយន្តពន្លត់អគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន ១ គ្រឿង ប្រើប្រាស់ទឹកអស់ ៥ ឡាន ស្មើ ៣០ ម៉ែត្រគូប។

សមត្ថកិច្ចបានប្រឹងប្រែងប្រយុទ្ធបង្ក្រាបអណ្ដាតភ្លើងរហូតដល់ទីបំផុត គឺរលត់ទាំងស្រុងនៅវេលា ម៉ោង ២ យប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២១ ហើយបន្តមកដល់ពេលព្រឹកថ្ងៃដដែលនេះទៀត សមត្ថកិច្ចក៏បានចុះទៅពិនិត្យមើលបន្ត រួមជាមួយនឹងភាគីម្ចាស់ឃ្លាំង បានបោសសម្អាតកាកសំណល់ និងប្រមែប្រមូលវត្ថុដែលអាចប្រើប្រាស់បាន យករក្សាទុកដាក់ដាច់ដោយឡែក , ប៉ុន្តែមើលទៅហាក់គ្មានវត្ថុណាដែលអាចសេសសល់ប្រើប្រាស់បាននោះណាស់៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

×