ភ្នំពេញ៖ លោកដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់ទៅតំណាងក្រុមហ៊ុនGoldFX Investment Co., Ltd (GFX) ដល់ពេលវេលាល្អសមស្របហើយ ដែលត្រូវមានដំណោះស្រាយ ជូនបងប្អូនប្រជាពលរដ្ឋរាប់រយនាក់ ដែលបានដាក់លិខិតសុំអន្តរាគមន៍គោរពជូន សម្តេចតេជោនាយករដ្ឋមន្រ្តី ព្រោះលោកក៏មិនអាចទទួលរងនូវ ទំនួលខុសត្រូវនេះ ដែលគ្មានការកំណត់ពេលវេលាច្បាស់លាស់ សម្រាប់ដោះស្រាយ ជូនបងប្អូនប្រជាពលរដ្ឋបានដែរ។
លោកដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានសរសេរសារលើហ្វេសប៊ុកផ្លួវការថា GoldFX Investment Co., Ltd (GFX) ជំនឿលើការវិនិយោគដែលមានការទទួលខុសត្រូវ។
លោកបន្តថា រយៈពេលជាង៣ខែហើយ ដែលបងប្អូនប្រជាពលរដ្ឋរាប់រយនាក់បានដាក់លិខិតសុំអន្តរាគមន៍គោរពជូន សម្តេចតេជោនាយករដ្ឋមន្រ្តី (ចាប់តាំងពីខែមេសា ឆ្នាំ២០២១ មកដល់សព្វថ្ងៃ) អំពីការបាត់បង់សាច់ប្រាក់ ដែលពួកគាត់បានដាក់វិនិយោគ (Forex) ជាមួយក្រុមហ៊ុន GoldFX Investment Co., Ltd ។

កន្លងមក លោកដួង តារា បានជួបប្រជុំពិភាក្សាជាមួយ លោក ប៊ុន គិរីរិទ្ឋ តំណាងក្រុមហ៊ុន GFX ទាំងតាមរយៈការប្រជុំ Online ផង និងផ្ទាល់ផងដែលក្រុមហ៊ុនបានបញ្ជាក់ច្បាស់ថា៖ ១)ក្រុមហ៊ុនមានឆន្ទៈដោះស្រាយជូនបងប្អូនដោយមិនគេចវេសឡើយ។ ២)ក្រុមហ៊ុនមិនមានបំណងបិទក្រុមហ៊ុន ហើយគម្រាមថាមិនដោះស្រាយ ដូចពាក្យចចាមអារាមនោះទេ។ ៣)យោងតាមស្ថានភាពបច្ចុប្បន្ន ក្រុមហ៊ុនសូមប៉ះប៉ូវជូនបងប្អូនចំនួន (៣០%) ជាមុនសិន ហើយនៅតែដោះស្រាយ ជូនបងប្អូនអតិថិជនទាំងអស់ជាបន្តទៀត។
ក្រុមហ៊ុនសូមអរគុណបងប្អូនដែលបានរក្សាភាពស្ងប់ស្ងៀមកន្លងមក ហើយព្យាយាមដោះស្រាយ ជាមួយគ្នាដោយសន្តិវិធី ដោយមានខ្ញុំជួយសម្របសម្រួល។

លោកបានបញ្ជាក់ថា “ខ្ញុំបានបញ្ជាក់ប្រាប់ទៅតំណាងក្រុមហ៊ុនដែរថា ពេលនេះជាពេលវេលាល្អ សមស្របហើយដែលត្រូវ មានដំណោះស្រាយជូនពួកគាត់ ព្រោះខ្ញុំក៏មិនអាចទទួល រងនូវទំនួលខុសត្រូវនេះ ដែលគ្មានការកំណត់ ពេលវេលាច្បាស់លាស់ សម្រាប់ដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋបានដែរ”។
នៅថ្ងៃទី ២០ កក្កដា កន្លងទៅនេះ លោក ប៊ុន គិរីរិទ្ឋ តំណាងក្រុមហ៊ុនក៏បានបញ្ជាក់ប្រាប់ខ្ញុំថា ក្រុមហ៊ុនបានចាត់ចែងមេធាវីឲ្យធ្វើការជាមួយ ក្រុមការងារហើយ ដូច្នេះសូមបងប្អូនជ្រាបជាព័ត៌មាន។
លោកបានថ្លែងមានជំនឿមុតមាំ លើការទទួលខុសត្រូវរបស់ក្រុមហ៊ុន GFX ហើយសង្ឃឹមថា ដំណោះស្រាយសមរម្យនឹងមាន សម្រាប់បងប្អូនទាំងអស់គ្នា ក្នុងពេលឆាប់ៗខាងមុខនេះ។
យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ ពលរដ្ឋយើងគ្រប់ទីកន្លែង ដោយគ្មានការរើសអើង។

សូមបញ្ជាក់ថា ពលរដ្ឋជាអតិថិជនដែលបាន ដាក់ប្រាក់វិនិយោគជាមួយក្រុមហ៊ុន GOLDFX INVESTMENT Co., LTD ប្រមាណជា១០០នាក់ បាននាំគ្នាមកតវ៉ាទាមទារ ឲ្យម្ចាស់ក្រុមហ៊ុនចេញ មុខដោះស្រាយបញ្ហា និង បានចោទក្រុមហ៊ុនថា បានបោកប្រាក់អតិថិជន។
នាពេលកន្លងមក អតិថិជនមកតវ៉ា នៅទីស្នាក់ការក្រុមហ៊ុន GOLDFX INVESTMENT Co., LTD ក្រោយដាក់លុយវិនិយោគទុនជាមួយក្រុមហ៊ុន GFX Investment តែឥឡូវបាត់លុយអស់ពីកុង តែក្រុមហ៊ុនមិនទាន់មាន ដំណោះស្រាយ ប៉ុន្តែទោះយ៉ាងណា តំណាងក្រុមហ៊ុន ពុំបានចេញមកជួបចរចាជាមួយ អតិថិជនរបស់ខ្លួននោះទេ គឺនៅពួនសម្ងំក្នុងក្រុមហ៊ុនតែម្តង បើទោះបីជាអតិថិជនស្រែកតវ៉ាទាមទារយ៉ាងណាក៏ដោយ។
ប្រជាពលរដ្ឋដែលវិនិយោគលុយជាមួយក្រុមហ៊ុន GoldFX Investment តាមប្រព័ន្ធជួញដូរហិរញ្ញវត្ថុ Forex បានចេញមុ ខ តវ៉ាទាមទារឱ្យក្រុមហ៊ុនទទួលខុសត្រូវផ្តល់ដំ ណោះ ស្រាយសំណងសមរម្យមួយចំពោះបញ្ហាបាត់លុ យពីគណនីរ បស់ពួកគេ។

សូមបញ្ជាក់ថា ក្នុងលិខិតផ្ញើជូននិយតករមូលបត្រកម្ពុជា ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២ ០២១ ក្រុមហ៊ុនលើកឡើងថា ខ្លួនបានស្រាវជ្រាវឃើ ញគណៈគ្រប់ គ្រ ងមួ យចំនួន បានកិបកេងប្រវ័ញ្ចលុយរបស់អតិថិជន និងរបស់ក្រុមហ៊ុនជាច្រើន ដែលតម្រូវឱ្យក្រុមហ៊ុនត្រូវព្យួរប្រតិ បត្តិការជួញដូរជាបណ្តោះអាសន្ន។ ហើយបើយោងតាមឯកសារមួយដែលក្រុមហ៊ុន Gold FX Investment Co.,Ltd បានស្នើរទៅកាន់អគ្គនាយកនីយ័តករមូលបត្រកម្ពុជា ដោយបានបញ្ជាក់ថា ដោយសារមានការសង្ស័យទៅលើប្រតិបត្តិការ និងប្រព័ន្ធហិរញ្ញវត្ថុនៅក្នុងក្រុមហ៊ុន ខាងក្រុមហ៊ុនបានចាប់ផ្តើមត្រួតពិនិត្យឯកសារឡើងវិញ និងបានធ្វើសវនកម្មក្នុងក្រុមហ៊ុន ទើបដឹងច្បាស់ថា គណៈគ្រប់គ្រង់មួយចំនួននៅក្នុងក្រុមហ៊ុនបានកិបកេងប្រវ័ញ្ចប្រាក់របស់ក្រុមហ៊ុន និងប្រាក់របស់អតិថិជនយ៉ាងច្រើន ដែលក្រុមហ៊ុនកំពុងចាត់ការដោះស្រាយតាមយុត្តាធិការ។ ក្នុងអំឡុងពេលដោះស្រាយេះ ដើម្បីរក្សា និងកម្រិតផលប៉ះពាល់ ដល់អតិថិជន ក្រុមហ៊ុនបានសម្រេចផ្អាក ប្រតិបត្តិការចាប់ពិថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ នេះតទៅរហូតដល់មានការសម្រេចថ្មី។
ចំណែកនិយតករមូលបត្រកម្ពុជា បានចេញសេចក្តីប្រកាសមួយនៅថ្ងៃទី៣០ ខែមីនា ស្នើឱ្យអ្នកវិនិយោគនៅក្រុមហ៊ុន GoldFX ដែ លបានផ្ញើសារចូលទំព័រហ្វេសប៊ុករបស់ខ្លួន និងអ្នកដែលមានបំណងប្តឹង ឱ្យបំពេញពាក្យបណ្ដឹងដាក់ មកនិយ័តករមូលបត្រកម្ពុជា។
សូមបញ្ជាក់ថា មានប្រជាជនមួយចំនួនបានកើតទុក្ខមិនសុខចិត្ត ព្រោះតែខ្លួនបានខាតបង់លុយកាក់ច្រើន ទៅលើការវិនិយោគជាមួយក្រុមហ៊ុន GFX Investment តាមរយៈការ Trading ដែលសរុបរួមទាំងអស់គ្នាប្រហែលជាង ២០លានដុល្លារ ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ