ភ្នំពេញ ÷ យុវជនម្នាក់ត្រូវបានរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូទៅទាក់ដៃចង្កូត ជាមួយរ៉ឺម៉កដឹកបន្លែបណ្តាលឲ្យដួលរងរបួសធ្ងន់ ចំណែកឯរ៉ឺម៉កបើករត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១១ និង០០នាទីយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ចំណុចមុខផែស្ងួតតិចស្រ៊ុន ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញយុវជនម្នាក់ ជិះម៉ូតូម៉ាកហុងដាស្គុបពីមួយគ្រឿង ពណ៌សពាក់ផ្លាកលេខ ព្រៃវែង 1T 6021 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ទល់មុខនិងផែស្ងួតតិចស៊្រុន បានជ្រុលទាក់ដៃចង្កូតជាមួយរ៉ឺម៉កដឹកបន្លែ បណ្តាលឲ្យដួលម៉ូតូរងរបួសធ្ងន់ ចំណែកឯរ៉ឺម៉កដឹកបន្លែបន្តបើកទៅមុខរត់គេចខ្លួន។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចក៏បានយកម៉ូតូ របស់ជនរងគ្រោះទៅរក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី ៣ ចំណែកឯជនរងគ្រោះ ត្រូវបានរថយន្តសាម៉ុយមន្ទីរពេទ្យស័ង្គម៉ារី ដឹកយកទៅសង្រ្គោះភ្លាមៗ៕ រក្សាសិទ្ធិដោយ៖សាមេត






