Saturday, July 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត២គ្រឿងបុកគ្នា ពេញទំហឹង ម្ចាស់រថយន្តទាំងសងខាង មិនចង់វែងឆ្ងាយក៏ព្រមស្មើគ្នា

ភ្នំពេញ ÷ រថយន្តសាំយ៉ុងមួយគ្រឿង បើកបរក្នុងល្បឿនលឿន ដល់ផ្លូវបំបែកជាបួនមិនប្រយ័ត្នត្រូវបានរថយន្តម៉ាកBMW បើកបុកចំពីហៀងខាងមុខពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង១ និង១៤នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ ១៩៩កែងនឹងផ្លូវ៣១០សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីពលរដ្ឋ នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញបុរសម្នាក់ បានបើករថយន្តម៉ាកសាំយ៉ុង មួយគ្រឿងពណ៌ទឹកពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2J-8575 បើកបរតាមបណ្ដោយផ្លូវ១៩៩ ក្នុងទិសដៅពីកើតមកលិច ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ផ្លូវបំបែកជា៤ ស្រាប់តែមានរថយន្តម៉ាកBMW មួយគ្រឿង ពណ៌សពាក់់ផ្លាកលេខ ភ្នំពេញ 2AS-2133 បើកបរតាមបណ្តោយផ្លូវ៣១០ទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន មកបុកចំពីចំហៀងឆ្វេងខាងមុខ រថយន្តសាំយ៉ុង ពេញទំហឹងបណ្តាលឲ្យ រងការខូចខាតយ៉ាងដំណំ។ ចំណែកឯម្ចាស់រថយន្តទាំងសងខាង នៅកន្លែងកើតហេតុរង់ចាំធ្វើការចរចាគ្នា។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ខណ្ឌបឹងកេងកង ចុះមកដល់រួចឲ្យភាគីទាំងពីរ ធ្វើការចរចាគ្នា ដោយម្ចាស់រថយន្តទាំងសងខាង មិនចង់វែងឆ្ងាយក៏ព្រមស្មើគ្នា យករថយន្តទៅជួសជុលរៀងៗខ្លួន បញ្ចប់រឿងនៅកន្លែងកើតហេតុ៕ រក្សាសិទ្ធិដោយ៖សា មេត

×