ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹង ដែលមជ្ឈមណ្ឌលព័ត៌មាន CEN ទើបតែទទួលបាននៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ឲ្យដឹងថា លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចបើកការប្រឡងជ្រើសរើស គ្រូបង្រៀនកម្រិតឧត្តម (បង្រៀននៅឧត្តមសិក្សា) ចំនួន ៨៥នាក់ និងដើម្បីបម្រើការនៅតាមអង្គភាពនានាក្រោមឱវាទក្រសួង។

សម័យប្រឡង ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ , មណ្ឌលប្រឡង អនុវិទ្យាល័យចតុមុខ , ការអនុវត្តមានវិធានការទប់ស្កាត់ ការចម្លងកូវីដ-១៩ ដូច្នេះ បេក្ខកជន ត្រូវនាំមកជាមួយនូវបណ្ណចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឬលិខិតបញ្ជាក់សុខភាព ដែលមិនអាចចាក់វ៉ាក់សាំងបាន ឬលិខិតបញ្ជាក់ភូមិសាស្ត្រដែលមិនទាន់មានការចាក់វ៉ាក់សាំងទៅដល់។ យោងលើគោលការណ៍ ” អ្នកចេះជាប់ ” បេក្ខជនទាំងអស់ ត្រូវអនុវត្តដូចជា មិនត្រូវយកទូរស័ព្ទដៃ , សំណៅឯកសារ និងគ្រឿងអេឡិចត្រូនិកផ្សេងៗ ចូលមណ្ឌលប្រឡងជាដាច់ខាត។ ព័ត៌មានបន្ថែម សូមទាក់ទងការរិយាល័យក្របខ័ណ្ឌនៃនាយកដ្ឋានបុគ្គលិក៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN






