Saturday, July 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រីជនជាតិថៃ ៣នាក់ ប្រុងលួចឆ្លងដែនចូលក្នុងទឹកដីកម្ពុជាខុសច្បាប់ ត្រូវកម្លាំងការពារព្រំដែនក្រៀកជាប់

ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ចចម្រុះ មានកម្លាំងនគរបាលការពារព្រំដែនគោកប៉ុស្តិ៍បឹងសាគូ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ និងកម្លាំងយោធាកងពលលេខ៥១ ព្រមទាំងមានការចូលរួម ពីសមត្ថកិច្ចថៃផងដែរនោះ បានធ្វើការឃាត់ខ្លួន ស្ត្រីជនជាតិថៃ ៣នាក់ នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខណ:ពួកគេព្យាយាមលួចឆ្លងដែន ដោយខុសច្បាប់ នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ចូលមកកម្ពុជា។

លោកវរសេនីយ៍ត្រី រស់ ពិសិដ្ឋ នាយប៉ុស្តិ៍នគរបាលកាពារព្រំដែន បឹងសាគូ បានឱ្យដឹងថា ការចាប់ខ្លួនស្ត្រីជនជាតិថៃទាំង ៣នាក់នេះ គឺធ្វើឡើងក្នុងពេលដែលពួកគេកំពុងព្យាយាមលួចឆ្លងដែនខុសច្បាប់ ចូលមកក្នុងទឹកដីកម្ពុជា, ពេលនេះ ត្រូវបានបញ្ជូនទៅខាង នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីចាត់ការតាមច្បាប់។ ស្ត្រីជនជាតិថៃទាំង៣នាក់នេះ មានមេខ្យល់ ខ្មែរ-ថៃ ជាអ្នកសម្របសម្រួលក្នុងការរត់ការរកច្រកផ្លូវចេញ-ចូល ហើយខណៈនេះ មុខសញ្ញាមេខ្យល់ បានកំពុងរត់គេចខ្លួន ដែលសមត្ថកិច្ចកំពុងស៊ើបបន្ត និងតាមប្រមាញ់៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

×