Saturday, July 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គេលួចខួងដីយករ៉ែយូរហើយ និងមានខ្នងបង្អែកធំទៀត ទើបតែពេលនេះត្រូវកម្លាំងរាជអាវុធហត្ថបង្ក្រាប

ខេត្តស្ទឹងត្រែង ៖ មនុស្ស១៥នាក់ ត្រូវបានឃាត់ខ្លួនរយ:២ថ្ងៃជាប់គ្នា ក្នុងពេលដែលសមត្ថកិច្ចចុះបង្ក្រាប ទៅលើទីតាំងធ្វើអាជីវកម្មរ៉ែខុសច្បាប់មួយកន្លែង ស្ថិតនៅ ភូមិអន្លុងស្វាយ ឃុំអូររៃ និងភូមិចម្ការលើ ឃុំចម្ការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដោយរឹបអូសវត្ថុតាង ម៉ាស៉ីនខួងធុនធំ ជាច្រើនគ្រឿង នៅថ្ងៃទី២៤-២៥ ខែកក្កដា ឆ្នាំ២០២១នេះ។

ការបង្ក្រាបអាជីវកម្មរ៉ែខុសច្បាប់នេះ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការអាវុធហត្ថខេត្ត ស្ទឹងត្រែង ដែលមានការសម្របសម្រួលពីលោក ជា សុភ័ក្ដ្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត។ ក្រុមជនល្មើសបានដាក់ម៉ាស៊ីនធុនធំខួងដីដើម្បីយករ៉ែ ដោយគ្មានច្បាប់អនុញ្ញាត។ ពេលនេះបក្ខពួកក្រុមជនល្មើសផ្សេងទៀត ដែលនៅក្រៅឃុំ កំពុងរត់ការខ្វែងខ្វាត់ ដើម្បីអន្ដរាគមន៍ចំពោះអំពើល្មើសច្បាប់នេះ៕រក្សាសិទ្ធដោយ៖ ពិសិដ្ឋ CEN

×