Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវតីម្នាក់ បែកពពុះមាត់ស្លាប់ នៅក្នុងបន្ទប់ជួល

ភ្នំពេញ÷ យុវតីម្នាក់បែកពពុះមាត់ស្លាប់ នៅក្នុងបន្ទប់ជួលជាន់ទី១ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចខណ្ឌមានជ័យ។ ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៧ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅផ្លូវបេតុងបន្ទាប់ជួលមួយកន្លែង ស្ថិតនៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សពយុវតីរងគ្រោះខាងលើនេះមានឈ្មោះ វ៉ែន ស្រីម៉ៅ ភេទស្រី អាយុ១៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលចំណុចកើតហេតុខាងលើ មានស្រុកកំណើតនៅភូមសៀមដេក ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅយប់មុនពេលកើតហេតុ រូបនាងត្រឡប់មកពីធ្វើការវិញ ដោយមានអាការមិនស្រួលខ្លួន ក៏បានស្រែកថ្ងូឲ្យអ្នកជិតខាងជួយ ខណៈនោះក៏មានមិត្តភក្តិដែលនៅជាប់បន្ទប់គ្នា បាននាំគ្នាយកប្រេងខ្យល់ ជួយលាបរិតនិងជួយសម្រួលសសៃឲ្យដែរ មួយសន្ទុះក្រោយមក យុវតីខាងលើនេះបានបែកពពុះមាត់ និងទាញសរសៃជើង បណ្តាលឲ្យដាច់ខ្យល់ស្លាប់តែម្តងទៅ។

បន្ទាប់មកម្ចាស់ផ្ទះជួល បានរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ក្រោយពេលដែលសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី៣ ទទួលបានព័ត៌មានថា មានមនុស្សស្លាប់បែបនេះ កម្លាំងមានសមត្ថកិច្ច បានចុះទៅដល់ទីតាំងកើតហេតុខាងលើ ដើម្បីធ្វើកំណត់ហេតុ និងរាយការណ៍បន្តទៅកាន់ក្រុមគ្រូពេទ្យ ដើម្បីចុះមកពិនិត្យសំណាកសាកសពយុវតីខាងលើ និងបានប្រគល់សពជូនទៅឲ្យក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត៕ រក្សាសិទ្ធិដោយ៖សួង សាម

×