Saturday, July 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទ្រព្យសកម្មរបស់វិស័យធនាគារ បានកើនឡើង ១៨ភាគរយ ដល់ ២២២ ទ្រីលានរៀល គិតត្រឹមពាក់កណ្តាលឆ្នាំ២០២១

ភ្នំពេញ​ ៖ គិតត្រឹមពាក់កណ្តាលឆ្នាំ២០២១នេះ ទ្រព្យសកម្មរបស់វិស័យធនាគារ បានកើនឡើង ១៨ភាគរយ ដល់ ២២២ ទ្រីលានរៀល (ស្នើនឹង ៥៥,១ប៊ីលានដុល្លារអាមេរិក)។ នេះបើយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជាពាក់កណ្តាលឆ្នាំ ២០២១។

ក្នុងឆមាសទី១ឆ្នាំ ២០២១នេះ ឥណទានអតិថិជន កើនឡើង ១៩,១ភាគរយ ដល់ ១៣៦,៦ ទ្រីលានរៀល(ស្មើនឹង ៣៣,៩ប៊ីលានដុល្លារអាមេរិក) ដោយបានផ្តល់ទៅកាន់វិស័យសេដ្ឋកិច្ចសំខាន់ៗ ជាពិសេសការជួញដូរដុំ និងរាយ (២៥ភាគរយនៃសំពៀតឥណទានសរុបវិស័យធនាគារ) ការឲ្យខ្ចីទិញផ្ទះជាកម្មសិទ្ធផ្ទាល់ខ្លួណ(១៣,១ភាគរយ០ និងសំណង់ (៩,៥ភាគរយ)។

ទន្ទឹមនេះ ប្រាក់បញ្ញើបានកើនឡើង ២០,៨ភាគរយ ដល់ ១៣២,១ទ្រីលានរៀល (ស្នើនឹង ៣២,៧ប៊ីលានដុល្លារអាមេរិក)។

ដោយឡែក ទ្រព្យសកម្មនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ បានកើនឡើង ១៤,២ភាគរយ ដល់ ៣៦,២ ទ្រីលានរៀល (ស្នើនឹង ៨,៩ ប៊ីលានដុល្លារអាមេរិក)។ ឥណទានអតិថិជនបានកើនឡើង ១៩,៣ភាគរយ ដល់ ៣០,៧ទ្រីលានរៀល (ស្នើនឹង ៧,៦ប៊ីលានដុល្លារអាមេរិក) ដោយបានផ្តល់ទៅកាន់វិស័យសេដ្ឋកិច្ចសំខាន់ៗដូចជា ក្រុមគ្រួសារ (២៧,៦ភាគរយ នៃសំពៀតឥណទានសរុបវិស័យមីក្រូហិរញ្ញវត្ថុ) កសិកម្ម (២៤,៥ភាគរយ) និងពាណិជ្ជកម្មនិងជំនួញ (២០,២ភាគរយ)។

ទន្ទឹមនេះ ប្រាក់បញ្ញើវិស័យមីក្រូហិរញ្ញវត្ថុបានកើនឡើង ១៩,៣ភាគរយ ដល់ ១៥,៧ ទ្រីលានរៀល (ស្នើនឹង ៣,៩ប៊ីលានដុល្លារអាមេរិក)៕
រក្សាសិទ្ធិដោយ៖CEN

×