Friday, March 13, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេសចិនភាគខាងកើត កំពុងជួយសង្គ្រោះប្រជាជន និងផ្អាកការហោះហើរទាំងអស់ ក្រោយពេលទឹកជំនន់ កំពុងវាយប្រហារ

មជ្ឈមណ្ឌលពាណិជ្ជកម្មចិនសៀងហៃ និងតំបន់ឆ្នេរជិតខាងបានលុបចោល ជើងហោះហើរទាំងអស់ ផ្អាករថភ្លើងក្រោមដី និងផ្អាកអាជីវកម្ម ខណៈព្យុះទីហ្វុងបានធ្វើបង្កឲ្យ មានការបាក់ដីនៅថ្ងៃអាទិត្យម្សិលមិញ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋCCTVបាននិយាយដោយដកស្រង់សំដីពីរដ្ឋបាលឧតុនិយមចិនថាព្យុះ
ទីហ្វុង បានចូលមកដល់ស្រុកមួយ ឈ្មោះថា Putuo នៃទីក្រុង Zhoushan ដែលជាកំពង់ផែដ៏សំខាន់មួយ របស់ខេត្តឆ្នេរខាងកើត Zhejiang នៅម៉ោង ១២ និង ៣០ នាទីថ្ងៃត្រង់។

ព្យុះនេះបានវាយប្រហារនៅភាគកណ្តាលនៃប្រទេសចិន ដែលកំពុងបណ្តាលឱ្យមានគ្រោះមហន្តរាយ ទឹកជំនន់និងបានសម្លាប់មនុស្ស យ៉ាងហោចណាស់ ៥៨ នាក់ផ្តាច់ ព្រមទាំងកាត់ផ្តាច់ចរន្តអគ្គិសនី និងបង្ខំឱ្យមានការផ្លាស់ប្តូរទីលំនៅ របស់ប្រជាជនជាង ១ លាននាក់។

លោក Yuan Jiajun សមាជិកបក្សកុម្មុយនិស្តខេត្ត Zhejiang បានមានប្រសាសន៍ថា៖« យើងនឹងខិតខំប្រឹងប្រែង ដើម្បីធានានូវសុវត្ថិភាពជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន និងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីកាត់បន្ថយ ការខាតបង់ដោយគ្រោះមហន្តរាយ និងខិតខំដើម្បីសម្រេចបាន នូវគោលដៅគ្មានអ្នកស្លាប់និងរបួសតិចតួច និងការបាត់បង់សេដ្ឋកិច្ចជាដើម» ។ រដ្ឋបាលឧតុនិយមបាននិយាយថា ព្យុះទីហ្វុងនេះកំពុងធ្វើចលនាក្នុងល្បឿន ១៥ គីឡូម៉ែត្រក្នុងមួយម៉ោង។

ព្យុះនេះបានធ្វើដំណើរទៅភាគខាងជើង តាមបណ្តោយឆ្នេរស៊ឺជាំង ពីពេលថ្ងៃត្រង់ដោយឆ្លងកាត់ទីក្រុងសៀងហៃ និងទៅដល់ខេត្តជាំងស៊ូ នៅភាគឦសាន្ត។ ទីក្រុងសៀងហៃ ដែលមានប្រជាជនប្រមាណ ២៦ លាននាក់ និងទីក្រុងហាំងចូវ នៅភាគខាងត្បូងបានលុបចោល ជើងហោះហើរទាំងក្នុង និងក្រៅប្រទេសកាលពីថ្ងៃសៅរ៍ ហើយសេវាកម្មរថភ្លើងជាច្រើន នៅក្នុងតំបន់ក៏ត្រូវបានបញ្ឈប់ផងដែរ។

រដ្ឋាភិបាលទីក្រុងសៀងហៃ បាននិយាយថា ខ្លួននឹងបន្ថយល្បឿនរថភ្លើងក្រោមដី ខណៈអាជ្ញាធរខេត្តហាំងចូវ បានព្រមានអ្នកស្រុកថា រថភ្លើងក្រោមដីនឹងត្រូវផ្អាក។ ទឹកជំនន់នៅកណ្តាលទីក្រុង Zhengzhou ប្រទេសចិនកាលពីសប្តាហ៍មុន បានសម្លាប់មនុស្ស ១២ នាក់ដែលជាប់ នៅក្នុងប្រព័ន្ធរថភ្លើងក្រោមដី៕
ប្រភព៖ រ៉យទ័រ
រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×