Saturday, July 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តម្លៃអចលនទ្រព្យនៅកម្ពុជា នៅតែមានតម្លៃសមរម្យ បើធៀបនឹងប្រទេសក្នុងតំបន់

ភ្នំពេញ ៖ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ បានលើកឡើងថា តម្លៃអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជានៅ តែមានកំណើនកើនឡើង ហើយនៅតែមានតម្លៃសមរម្យ បើធៀបជាមួយនឹងប្រទេសក្នុងតំបន់។ អ្នកជំនាញ បានអះអាងថា ទាំងនេះ ធ្វើឲ្យប្រទេសកម្ពុជា ក្លាយជាទីផ្សារដ៏មានសក្ដានុពលសម្រាប់ការវិនិយោគ ជាពិសេសនៅរាជធានីភ្នំពេញតែម្តង។

ប្រទេសកម្ពុជា តែងតែត្រូវបានលើកយកមកពិភាក្សាក្នុងចំណោមអ្នកវិនិយោគផ្សេងៗ លើវិស័យអចលនទ្រព្យ ដែលចង់ចាប់ផ្ដើមអាជីវកម្មថ្មីរបស់ពួកគេមិនថា ការិយាល័យជួល ឬការជួលទីតាំងផ្សារលក់អាហារស្រស់ៗ ជាដើម មិនថាក្នុងពេលប្រឈមនិងផលវិបាកនៃជំងឺឆ្លងកូវីដ១៩ ក្នុងឆ្នាំ 2020ក្តី ក៏ការវិនិយោគអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា មិននៅទ្រឹងនោះទេ។

រាជធានីភ្នំពេញ ដែលជាទីក្រុងធំបំផុត នៃព្រះរាជាណាចក្រកម្ពុជានេះ កំពុងមានភាពល្បីល្បាញ សម្រាប់ការវិនិយោគវិស័យអចលនទ្រព្យ ជាមួយនឹងអត្រាកំណើននៃការវិនិយោគផ្ទាល់ពីបរទេស FDI ដែលមានការកើនឡើងជាគំហុគ រហូតដល់ទៅជាង 100% នៅក្នុងទស្សវត្សន៍ចុងក្រោយនេះ។

ការវិនិយោគលើអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា ត្រូវបានទទួលស្គាល់ និងអនុវត្តជាទូទៅ មានដូចជា វិស័យដីធ្លី អាគារខុនដូ លំនៅដ្ឋាន ទីតាំងជួលការិយាល័យ និងគម្រោងសម្រាប់ជួល លក់រាយជាដើម ជាមួយនឹងអត្រា នៃផលចំណេញពីការជួល ប្រចាំឆ្នាំមានប្រហែល 6% ទៅ 8%។

គួរបញ្ជាក់ថា បើយោងតាមរបាយការណ៍ស្រាវជ្រាវ របស់ CBRE Cambodia បានឱ្យដឹងថា នៅដើមឆ្នាំ២០២១ មានគម្រោងកន្លែងជួល សម្រាប់លក់រាយ (Retail Project) ចំនួន៤ បានបញ្ចប់ការសាងសង់។ គម្រោង ទាំង៤ នោះ រួមមាន The Green Avenue Sen Sok, TK Central Toul Kork, View Park Mail Daun Penh និង Boeung Snor Food Village Chbar Ampovជាដើម៕
រក្សាសិទ្ធិដោយ៖CEN

×