ភ្នំពេញ ៖ តារាសម្តែងនាង ពេជ្រ សុវណ្ណវិជ្ជរ៉ា បានវិលមកវិញ និងបានត្រៀមចូលរួមប្រកួតកម្មវិធីសម្រស់ដ៏ធំ ប្រចាំឆ្នាំ Miss Universe Cambodia។
បើតាមការប្រកាសរបស់ផេក Universe Pageant បានអោយដឹងថា តើអ្នកទាំងអស់គ្នាមាននៅចាំទេ អតីតតារាសម្ដែងស្រីដែលអ្នកទាំងអស់គ្នា ធ្លាប់ឃេីញគាត់សម្ដែងនៅក្នុងបទស្រីក្បត់ចិត្តហ៊ា របស់បងប្រុស Keo Veasna ពេលនេះកញ្ញាបានត្រឡប់មកសាជាថ្មីម្ដងទៀតហើយ ដើម្បីចូលរួមប្រកួតនៅក្នុងកម្មវិធីបវរកញ្ញា Miss Universe Cambodia 2021។
គួរបញ្ជាក់ផងដែរថា កញ្ញាក៏ធ្លាប់ជាអតីតបវរកញ្ញាឯកទេសចរណ៍ឆ្នាំ2008ផង ដែរ ។ ពេជ្រ សុវណ្ណវិជ្ជរ៉ា អាយុ២៤ ឆ្នាំ កម្ពស់ ១.៦៨ម៉ែត្រ។ កញ្ញាអាចប្រេីប្រាស់ភាសា អង់គ្លេស បានយ៉ាងល្អជានិស្សិតឆ្នាំទី ២ នៅសាលា national university of management ផ្នែក business។

ពេជ្រ សុវណ្ណវិជ្ជរ៉ា នឹងធ្វើការប្រកួតប្រជែងលើកផ្នែកសម្រស់ និងចំណេះដឹងទូទៅ ជាមួយបេក្ខនារី១០រូបផ្សេងទៀត។
ពេជ្រ សុវណ្ណវិជ្ជរ៉ា បានអះអាងថា ការសម្រេចចូលរួមប្រកួតប្រជែង កម្មវិធីខាងលើនេះ គឺដោយសារនាងទទួលបាន ការគាំទ្រពីក្រុមគ្រួសារ និងប្រិយមិត្តគាំទ្ររបស់នាង។
ពេជ្រ សុវណ្ណវិជ្ជរ៉ា ថា ប្រសិនបើនាងមានឱកាស ទទួលបានជ័យជំនះ នៅក្នុងការប្រកួត ហើយតំណាងកម្ពុជា ទៅចូលរួមនៅលើឆាកអន្តរជាតិនោះ នាងនឹងបង្ហាញវប្បធម៌ របស់កម្ពុជា ឲ្យពិភពលោកស្គាល់កាន់តែច្បាស់៕
រក្សាសិទ្ធិដោយ៖សំណាង SV





