កាលពីល្ងាចម្សិលមិញ (ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១) អ្នកប្រើប្រាស់បណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយបានដឹងថា «ស្រីស្អាត» ជាភេទទី៣ម្នាក់ ដែលផ្ទុកជំងឺកូវីដ-១៩ បានរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក នៃវិទ្យាល័យហ៊ុនសែនជម្ពូវ័ន និងមិនដឹងទៅដល់ទីណានោះទេ។
នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Heng Samnang-md បានបង្ហោះសេចក្តីប្រកាសស្វែងរកអ្នកជំងឺភេទទី៣នោះ យ៉ាងដូច្នេះថា៖ «សេចក្ដីជូនដំណឹង មណ្ឌលព្យាបាលកូវីដ19 វិទ្យាល័យហ៊ុនសែនជម្ពូវ័ន សូមជម្រាបជូនដំណឹង ដល់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញថា មានករណី អ្នកជំងឺកូវីដ19 1នាក់(ភេទទី3) មានភិនភាគ ដូចរូប មានសតិមិនសូវគ្រប់ បានរត់ចេញពីមណ្ឌលព្យាបាល នៅវេលា ម៉ោង 3÷50នាទី។ ករណីបងប្អូន ប្រទះឃើញ សូមមានការប្រុងប្រយត្ន័ និងរាយការណ៏មកខ្ញុំបាទ 015517916 ឬ អាជ្ញាធរមានសមត្ថកិច្ច ជាបន្ទាន់»។
តែទោះយ៉ាងណា បន្ទាប់ប៉ុន្មានម៉ោង អាជ្ញធរក៏បានស្វែងស្វែងខ្ទើយរូបនោះ យកដាក់ក្នុងមណ្ឌលព្យាបាលជំងឺកូវីដវិញ ហើយម្ចាស់គណនីហ្វេសប៊ុកខាងលើ ក៏បានបញ្ជាក់បន្ថែមថា៖ «តាងនាមប្រធានមណ្ឌលព្យាបាលកូវីដ-19 វិទ្យាល័យជម្ពូវ័ន សូមថ្លែងអំណរគុណ ដល់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់ ដែលបានសហការណ៍គ្នា បានទាន់ពេល។ ពេលនេះក្រុមអាជ្ញាធរ និងក្រុមគ្រូពេទ្យ បានរកឃើញ និងយកគាត់មណ្ឌលព្យាបាលវិញហើយ នៅម៉ោង 8យប់។ សូមអរគុណ»។
ជាមួយគ្នានេះផងដែរ មហាជនជាច្រើន នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ពិតជាសម្តែងការហួសចិត្តគ្រប់ៗគ្នា ហើយក្នុងនោះអ្នកខ្លះដែលបានប្រទះឃើញ ក៏បានខមិនថា៖ «ប្រហែលម៉ោង 5:30 បានឃើញគាត់នៅម្តុំផ្សារកណកណ្តាល(ផ្លូវបារបារាំង) ដើរដោយគ្មានម៉ាស់! ភាគច្រើនគាត់ដើរនៅម្ដុំផ្សារកណ្ដាលផ្លូវ136 គាត់អាចរត់គេចមកម្ដុំហ្នឹងវិញ សម្បូរបរទេស, ចាប់បានហើយ សូមយកលោកគ្រូយកដាក់ជាមួយប្រុសស្អាតទៅ គាត់លែងរត់ហើយ, ហ៊ឺ…ពិតជាហានិភ័យណាស់!»៕ រក្សាសិទ្ធិដោយ៖ លឹមហុង