Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណបក្សប្រជាជន ទទួលបានសំឡេងឆ្នោតគាំទ្រ១៧សន្លឹក និងគណបក្សបីទៀត មិនទទួលបានសំឡេង ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ

spot_img

ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា បានទទួលសំឡេងឆ្នោតគាំទ្រសរុបចំនួន ១៧សន្លឹក និងគណបក្សនយោបាយចំនួនបីផ្សេងទៀត គឺគណបក្សហ៊្វុនស៊ិនប៉ិច គណបក្សសញ្ជាតិកម្ពុជា និងគណបក្សយុវជនកម្ពុជា មិនទទួលបានសំឡេងឆ្នោតនោះទេ នៅក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត កាលពីថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១។

លោកសោម សូរីដា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបញ្ជាក់ថា “ជាលទ្ធផលនៃការរាប់សន្លឹកឆ្នោតឃើញថា គណបក្សប្រជាជនកម្ពុជាបានទទួលសំឡេងឆ្នោតគាំទ្រសរុបចំនួន ១៧សន្លឹក រីឯគណបក្សនយោបាយផ្សេងទៀត ដែលបានចូលរួមការប្រកួកប្រជែងការបោះឆ្នោតនេះ ពុំទទួលបានសំឡេងឆ្នោតនោះទេ”។
លោកបន្តថា នៅក្នុងដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោតនេះ មានសន្លឹកឆ្នោត បានការសរុបចំនួន ១៧ ពុំមានសន្លឹកឆ្នោតមិនបានការ និងពុំមានសន្លឹកឆ្នោតខូចឡើយ ។

អគ្គលេខាធិការរងគ.ជ.ប បានបន្តទៀតថា ដំណើរការនៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត បានប្រ ព្រឹ ត្ត ទៅដោយរលូន ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធី ប្រតិទិនការងារ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធ។ ដំណើរការនេះ បានរៀបចំឡើងក្នុងបរិយាកាសសន្តិសុខ សុវត្ថិភាព និងមានសណ្តាប់ធ្នាប់ របៀបរៀបរយល្អ ស្ថិតក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩។

សូមជម្រាបជូនថា សមាជិកក្រុមប្រឹក្សាក្រុងបូកគោ មានចំនួន ១៣ រូប ហើយអ្នកបោះឆ្នោត ដែលជាសមាជិក ក្រុមប្រឹក្សាសង្កាត់ ក្នុងមុខតំណែង មានចំនួន ១៧ រូប មកពីសង្កាត់ចំនួន ៣ នៃក្រុងបូកគោ។

គួររម្លឹកថា កាលពីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត បានរៀបចំពិធីចាប់ឆ្នោតយកលំដាប់លេខរៀង គណបក្សនយោបាយចំនួន៤ ដើម្បីកំណត់លំដាប់លេខរៀង គណបក្សនយោបាយនៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាក្រុងបូកគោ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកក្កដា។

លទ្ធផលនៃការចាប់ឆ្នោតលំដាប់លេខរៀងដែលគណបក្ស នយោបាយនីមួយៗ ទទួលបាន មានដូចតទៅ៖ គណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបានលេខរៀងទី១។ គណបក្សយុវជនកម្ពុជា ទទួលបានលេខរៀងទី២។ គណបក្សប្រជាជនកម្ពុជា ទទួលបានលេខរៀងទី៣ ។ គណបក្សសញ្ជាតិកម្ពុជា ទទួលបានលេខរៀងទី៤៕ រក្សាសិទ្ធិដោយ៖ ចេស្តារ

spot_img
×