Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គិតត្រឹមពាក់កណ្តាលឆ្នាំ២០២១នេះ ទុនបម្រុងអន្តរជាតិ របស់កម្ពុជា បន្តមានកម្រិតខ្ពស់ ២០,៨ប៊ីលានដុល្លារអាមេរិក

ភ្នំពេញ ៖ ទុនបម្រុងអន្តរជាតិបន្តមានកម្រិតខ្ពស់ ២០,៨ប៊ីលានដុល្លារអាមេរិក ដែលស្មើនឹងជាង ១០ខែនៃការនាំចូលទំនិញនិងសេវាសម្រាប់គ្រាបន្ទាប់។ នេះបើយោងតាមរបាយការណ៍ក្នុងឆមាសទី១ឆ្នាំ២០២១។ បើធៀបនឹងគ្រាដូចគ្នាឆ្នាំ២០២០ ទុនបម្រុងអន្តរជាតិបានកើនឡើង ៩,៦ភាគរយ ប៉ុន្តែបើធៀបនឹងចុងឆ្នាំ២០២០ ទុនបម្រុងអន្តរជាតិថយចុះ -២,៥ភាគរយ។ ការថយចុះនេះដោយសារ ការធ្លាក់ចុះតម្លៃមាស ការប្រែប្រួលអត្រាប្តូរប្រាក់ និងការថយចុះប្រាក់បញ្ញើមិនជាប់កាតព្វកិច្ចរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។

ទុនបម្រុងអន្តរជាតិត្រូវបានគ្រប់គ្រងយ៉ាងហ្មត់ចត់ និងប្រុងប្រយ័ត្នខ្ពស់ដោយគោរពតាមគោលការណ៍លំដាប់អាទិភាព៖ ទី១ ការរក្សាដើមទុន ទី២ សន្ទនីយភាព និង ទី៣ ចំណូល។ ជាងនេះទៀត ហានិភ័យថ្មីៗដែលអាចកើតមានត្រូវបានកំណត់ និងតាមដានយ៉ាងយកចិត្តទុកដាក់ជាពិសេសលើការវិនិយោគប្រកបដោយការទទួលខុសត្រូវខ្ពស់លើបរិស្ថាន សង្គម និងអភិបាលកិច្ចល្អ ស្របពេលដែលការធ្វើពិពិធកម្មទៅរកផលិតផល និងទីផ្សារហិរញ្ញវត្ថុថ្មីដែលមានសុវត្ថិភាព ត្រូវបានអនុវត្តបន្ថែមដើម្បីធានានិរន្តភាពចំណូល៕
រក្សាសិទ្ធិដោយ៖CEN

×