Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកលក់ដីឡូតិ៍ម្នាក់ សង្ស័យខ្យល់គរស្លាប់ ក្រោយពេលហូបបាយ ជាមួយប្រព្ធរួច ស្រាប់តែគាំងបាត់មាត់ឈឹង

ភ្នំពេញ ÷ បុរសម្នាក់សង្ស័យថាខ្យល់គរស្លាប់ ក្រោយពេលហូបបាយជាមួយប្រព្ធរួច ស្រាប់តែគាំងបាត់មាត់ឈឹង បង្កការភ្ញាក់ផ្អើល ដល់ពលរដ្ឋរស់នៅជិតនឹងបន្ទប់ជួល។

ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាេជធានីភ្នំពេញ។

សពមានឈ្មោះ ជាសំបូរ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរផ្នែកលក់ដីឡូតិ៍ បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួលក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ មានស្រុកកំណើត នៅខេត្តតាកែវ។

យោងតាមប្រភពព័ត៌មានពីពលរដ្ឋរស់នៅ ជាប់បន្ទប់ជួលបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញបុរសជនរងគ្រោះខាងលើ បានអង្គុយហូបបាយជាមួយក្រុមគ្រួសាររបស់គាត់ នៅក្នុងបន្ទប់ក្រោយពីហូបបាយរួច ស្រាប់តែមួយសន្ទុះក្រោយមក ជនរងគ្រោះក៏មានសភាពរាងស្លេកស្លាំង បាត់មាត់និយាយអត់រួច ហើយក្រុមគ្រួសាររបស់គាត់បានភ័យឆ្លេឆ្លា នាំគ្នាបីជនរងគ្រោះ ចេញពីបន្ទប់ ចុះមកខាងក្រោម បម្រុងដាក់លើកង់បី ដឹកយកទៅសង្រ្គោះបន្ទាន់ តែដោយអកុសលសភាពធ្ងន់ធ្ងរពេក គាត់ក៏បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ បន្ទាប់មកក៏បានរាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋាន ឱ្យចុះមកពិនិត្យនៅកន្លែងកើតហេតុភ្លាមៗ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចក៏បានទំនាក់ទំនង ទៅក្រុមគ្រូពេទ្យ ដើម្បីឱ្យចុះមកយកសំណាក រកវិជ្ជមានកូវីដ១៩ បន្ទាប់ពីក្រុមគ្រូពេទ្យពិនិត្យរួចឃើញថា សពបុរសខាងលើអវិជ្ជមាន រួចក៏បានប្រគល់តួនាទី ទៅសមត្ថកិច្ចដើម្បីធ្វើកំណត់ហេតុ ប្រគល់សពឲ្យទៅក្រុមគ្រួសារ ធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕ រក្សាសិទ្ធិដោយ៖សា មេត

×