Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តដឹកផ្លែឈើ បើកទៅបុកពីក្រោយរថយន្តប្រមូលសំរាម ក្រឡាប់ជះផ្លែឈើពេញផ្លូវ

ភ្នំពេញ ÷ បុរសម្នាក់រួមដំណើរជាមួយកម្មករជាច្រើននាក់ទៀត បានបើករថយន្តដឹកផ្លែឈើមួយគ្រឿង ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បានជ្រុលចង្កូតទៅបុករថយន្តប្រមូលសំរាម ពីក្រោយពេញទំហឹង បណ្ដាលឱ្យក្រឡាប់ផ្ងារជើង ជះផ្លែឈើរាយប៉ាយពេញផ្លូវ សំណាងល្អមិនគ្រោះថ្នាក់ទៅដល់មមនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង២ និង៥០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦A ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីតៃកុងរថយន្តប្រមូលសំរាម បានប្រាប់ឱ្យដឹងថា នៅដំបូងឡើយ គាត់បានបើករថយន្តប្រមូលសំរាមមួយគ្រឿង ពណ៌ត្រួយចេកពាក់ផ្លាកលេខរដ្ឋ 07 3-1029 បានបើកបរប្រមូលសំរាម តាមបណ្តោយផ្លូវជាតិលេខ៦A ពេលប្រមូលដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តដឹកផ្លែឈើមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 3C-6661 បើកបរដោយបុរសម្នាក់ រួមទាំងព្រូជាច្រើននាក់ទៀត បានធ្វើដំណើរស្របទិសមកបុកចំហៀង ពីក្រោយរថយន្តប្រមូលសំរាម ពេញទំហឹងបណ្តាល ឲ្យក្រឡាប់ផ្ងារជើងជះផ្លែឈើពេញផ្លូវ ចំណែកឯរថយន្តបង្កវិញ នៅកន្លែងកើតហេតុរង់ចាំការដោះស្រាយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយផ្នែកជំនាញចរាចរណ៍ បានចុះមកដល់រួចក៏បានយករថយន្តបង្ក ទៅរក្សាទុកនៅអធិការដ្ឋានជ្រោយចង្វារ រង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖សា មេត

×