Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តម៉ាកmini cooper បើកទៅបុកពីក្រោយរថយន្ត TAKOMA ខ្ទេចផ្នែកខាងមុខទាំងស្រុង ចុងក្រោយ

ភ្នំពេញ ÷ បុរសម្នាក់ទំនងជាស្រវឹងបានបើករថយន្តម៉ាក mini coper មួយគ្រឿង ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុកពីក្រោយរថយន្តតាកូម៉ាពេញទំហឹង បណ្ដាលឲ្យរងការខូចខាត ខ្ទេចផ្នែកខាងមុខទាំងស្រុង។ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង១១ និង៥០នាទីយប់ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មាន ពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញបុរសម្នាក់ រួមដំណើរនិងក្រុមគ្រួសារ បានបើករថយន្តម៉ាកTAKOMAមួយគ្រឿង ពណ៌ស្ករពាក់ផ្លាកលេខភ្នំពេញ 2X-7593 បើកបរតាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីត្បូងមកជើង ក្នុងល្បឿនមធ្យម គោលបំណងចេញពីច្បារអំពៅ ត្រឡប់ទៅផ្ទះវិញ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាកmini cooper មួយគ្រឿង ពណ៌ប្រផេះពាក់់ផ្លាកលេខ ភ្នំពេញ2X-5010 បើកបរដោយបុរសម្នាក់ ធ្វើដំណើរស្របទិស មកបុកពីក្រោយពេញទំហឹង បណ្តាលឲ្យរថយន្តបង្ក ខ្ទេចផ្នែកខាងមុខស្ទើរទាំងស្រុង ចំណែកឯរថយន្តTAKOMAវិញ រងការខូចខាតពីក្រោយបន្តិចបន្ទួច រួចរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមកជួយអន្តរាគមន៍។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ បានចុះមកដល់រួចឲ្យភាគីទាំងពីរ ធ្វើការចរចាគ្នា ដោយម្ចាស់រថយន្តបង្ក មិនចង់វែងឆ្ងាយ ក៏ព្រមសងសំណង១០០$ ទៅរថយន្តTAKOMAបញ្ចប់រឿង នៅកន្លែងកើតហេតុ៕ រក្សាសិទ្ធិដោយ៖ សា មេត

×