ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រូខ្មែរឥស្លាមល្បីឈ្មោះពូកែ និងទស្សន៍ទាយឆុត រហូតដល់ថ្នាក់ ទទួលបានកាដូគ្រឿងពេជ្រពីភ្ញៀវ

ភ្នំពេញ ៖ អ្នកគ្រូខ្មែរឥស្លាមល្បីឈ្មោះ នៅដងផ្លូវជាតិលេខ៥ ម្តុំគីឡូម៉ែតលេខ៩ នៅតែអង្រួនចិត្តអ្នកទៅមើល ទស្សន៍ទាយជោគជាតារាសី បន្តគ្នាឥតល្ហែ។ អ្នកគ្រូត្រូវបានបណ្តា បងប្អូនដែលស្វះស្វែងទៅរកម្នាក់ៗ លើកសរសើរថា ស័ក្តិសិទ្ធិ មើលឆុត សម្រេចបំណង មិនថាតែផ្នែករកសុី កន្លែងការងារ ឬប្តីប្រពន្ធវិលមកជួបជុំគ្នាវិញ ដែលអ្នកគ្រូសម្រួលបាន។

អ្នកគ្រូហុីម ណាវី បើគិតទៅអ្នកគ្រូជាជនជាតិខ្មែរឥស្លាម ដែលបានកាន់ផ្នែកក្បួនទស្សន៍ទាយនេះ តាំងពីច្រើនមុននិងបន្តមកទល់ពេលនេះ នៅតែទទួលស្គាល់ពីមហាជន។ ក្រៅពីនេះឃើញថា ក៏ទាក់ទាញសិល្បករមួយចំនួន បាក់ទៅរកអ្នកគ្រូដើម្បីដាស់មុខរបរ ឲ្យរីកចម្រើនទៅមុខឲ្យ មានគេអាណិតស្រឡាញ់។ ចំណុចៗសំខាន់ៗ អ្នកគ្រូណាវី អាចទទួលយកសំណូមពរ ពីភ្ញៀវឬអ្នកមកមើលបាន គឺទទួលរៀបចំដាស់មុខមាត់ របស់របរ កន្លែងរកសុី ក្រុមហ៊ុនក្រសួង ឲ្យមានហុងស៊ុយ ងើបឡើងវិញ។ បើប្តីប្រពន្ធមានបញ្ហា រកាំរកូសហើយមករក អ្នកគ្រូឲ្យជួយគឺអ្នកគ្រូអាច រៀបចំជូនបាន ។ ប៉ុន្តែបើសិនណាមករក ឲ្យបំបែកបំបាក់ ប្តីប្រពន្ធគេឬទៅរកអ្នកទី៣ គឺមិនអាចទទួលធ្វើបានទេ ។ អំពើបែបនេះគឺជា អំពើបាបកម្មដែលអ្នកគ្រូជាមនុស្សធម៌អាថ៌ ចូលចិត្តសាងតែបុណ្យ ដាក់ក្នុងខ្លួនទេ។

ស្ថិតក្នុងបន្ទប់តូចមួយ ប្រកបដោយចានតាំង គ្រឿងរណ្តាប់ ទឹកអប់ប្រេងម្ស៉ៅ ដែលភ្ញៀវ មករកចារដាស់ ឲ្យមានមន្តស្នេហ៍ ទាក់ទាញ អ្នកគ្រូ ណាវី ដែលមានឯកសណ្ឋានជាខ្មែរកាត់ឥស្លាម និងរវល់ទទួលភ្ញៀវទាំងបាយមិនត្រង់ជើងរាងអស់កម្លាំង បាននិយាយថា «រហូតមកទល់ពេលនេះ អ្នកគ្រូនៅតែទទួលមើលជាប្រចាំ ឲ្យតែមានគេមករក។ មានភ្ញៀវក្នុងស្រុក ក្រៅស្រុក អាជីវករ អ្នកធ្វើការ ម្ចាស់ក្រុមហ៊ុន ច្រើនគ្នាណាស់ សម្រុកមកមើល។ មានទាំងតារាៗ ក៏ឃើញមកមើលដែរ ដើម្បីឲ្យមាន ការងារថតច្រើន។ ខ្លះប្តីមានស្រី ឬប្រពន្ធបែកឆ្វេង គឺរត់មកឲ្យជួយអ្នកគ្រូជួយបាន ។ ដោយសារបំណងជោគជ័យច្រើន បែបនេះហើយ ទើបកន្លងមកមាន អ្នកមានៗ ឧកញ៉ាលោកជំទាវខ្លះ ជូនកាដូជាគ្រឿងពេជ្រ បានច្រើនលើកកន្លងមក។ ប៉ុន្តែរបស់ទាំងនោះអ្នកគ្រូមិនដែលប្រើនោះទេ យកមកចាត់ចែង ជួយចិញ្ចឹមក្មេងៗកំព្រាច្រើននាក់ នៅក្នុងផ្ទះ ដែលអ្នកគ្រូចិត្តមិនដាច់។ អ្នកគ្រូចិញ្ចឹមក្មេងៗកំព្រា ច្រើនជំនាន់ខ្លះរៀបចំឲ្យការមានប្តីប្រពន្ធ ខ្លះបន្តមកថ្មីៗទៀតសុំនៅរៀនសូត្រ។ ម្ល៉ោះហើយ អ្នកគ្រូសាងតែបុណ្យ មិនសាងបាបដាក់អ្នកណាឡើយ។ សូម្បីចាស់ៗ ក្នុងភូមិឈឺអត់អ្វី ក៏ជួយចែកជាថវិកា ឬសម្ភារៈផ្សេងៗដែល មិនដឹងបែបណាចិត្តអាណិតគេអត់ៗណាស់យើង ធ្លាប់លំបាក»។

អ្នកគ្រូណាវី ក្រៅពីចេះមើលទស្សន៍ទាយ ក៏ទទួល ព្យាបាលជំងឺឬសដួងបាត ក្រពះពោះវៀន ឬសដួងច្រមុះជាដើម។ បើលោកអ្នកចាប់អារម្មណ៍ អាចធ្វើដំណើរទៅកាន់ផ្លូវជាតិលេខ៥ ដល់ចំណុចមណ្ឌលសុខភាពគីឡូម៉ែត្រលេខ៩ បត់ស្តាំចូលចម្ងាយ១៥ម៉ែត្រ ពីផ្លូវជាតិឃើញផ្ទះអ្នកគ្រូ ឬទំនាក់ទំនងតាមលេខទូរស័ព្ទ ០១២ ៦៥ ៩០ ១៧៕ រក្សាសិទ្ធិដោយ៖សំណាងSV

ចូលមើលព័ត៌មានថ្មីៗបន្ថែម