Friday, January 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថវិកា ៧១១០លានរៀល របស់ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជូនទៅដល់ខេត្តនានាជាបន្តទៀត ដើម្បីការងារធ្វើចត្តាឡីស័កគ្រប់គ្រងកូវីដ-១៩

ភ្នំពេញ ៖ ជាថ្មីទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ បានផ្តល់ជំនួយថវិកាប្រមាណ ៧១១០លានរៀល ដល់បណ្តាខេត្តនានារបស់កម្ពុជា ដើម្បីការងារធ្វើចត្តាឡីស័កគ្រប់គ្រងកូវីដ-១៩ ចាប់ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១។

បើតាម លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឲ្យដឹងថា ថវិការបស់ សម្ដេចតេជោ ហ៊ុន សែន ទាំងនេះ ត្រូវបានបញ្ជូនទៅដល់រដ្ឋបាលខេត្តនានារួចហើយ ខណៈសម្ដេច បានរំលឹកផងដែរថា បងប្អូនប្រជាពលរដ្ឋត្រូវតែអនុវត្តតាមវិធាន សុខាភិបាលឱ្យបានត្រឹមត្រូវ ទោះក្នុងពេលធ្វើចត្តាឡីស័ក និងក្រោយពេលធ្វើចត្តាឡីស័ក និងអញ្ជើញទៅចាក់វ៉ាក់សាំងការពារកូវីដ-១៩ ឲ្យបានគ្រប់ដូស អនុវត្តតាមការណែនាំរបស់គ្រូពេទ្យ ដើម្បីឲ្យវ៉ាក់សាំងមានប្រសិទ្ធភាពខ្ពស់៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN