Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន ២នាក់ ធ្វើសកម្មភាពទាក់ឆ្កែបានសម្រេច៥ ក្បាល បម្រុងនឹងជិះរត់គេចខ្លួន

ភ្នំពេញ ÷ ជនសង្ស័យពីរនាក់ រួមនិងបក្សពួកជាច្រើននាក់ទៀត បានជិះម៉ូតូធ្វើសកម្មភាពឆ្កែបានសម្រេច៥ក្បាល ពីម្តុំបាក់ខែង រួចបម្រុងនឹងរត់គេចត្រូវសមត្ថកិច្ចខណ្ឌជ្រោយចង្វារឃើញ បានប្រដេញពីក្រោយ ធ្វើឲ្យជនសង្ស័យជិះរត់គេច មកដល់សង្កាត់ព្រែកលៀប ត្រូវឃាត់វាយខ្នោះបាន២នាក់ ចំណែកបក្ខពួកផ្សេងទៀត បានរត់គេចខ្លួន។

ជនសង្ស័យទាំង២នាក់នោះ មិនបានប្រាប់ឲ្យដឹងឈ្មោះនោះទេ តែជនសង្ស័យទាំង២នាក់ បច្ចុប្បន្នស្នាក់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ។

យោងតាមប្រភពពីសមត្ថកិច្ចខណ្ឌជ្រោយចង្វារ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ដោយកម្លាំងសមត្ថកិច្ច បានធ្វើការល្បាតតាមមូលដ្ឋាន និងពួនស្ទាក់រាល់បទល្មើសនានា បន្ទាប់មកក៏បានឃើញជនសង្ស័យជាច្រើននាក់ និងជិះម៉ូតូជាច្រើនគ្រឿង បានធ្វើសកម្មភាពទាក់ឆ្កែ បានសម្រេច៥ក្បាល រួចច្រកចូលក្នុងបាវបម្រុងនិងជិះរត់គេចខ្លួន ស្រាប់តែភ្លាមៗនោះដែរ ដោយខាងកម្លាំងសមត្ថកិច្ចឃើញទាន់ ក៏បានប្រដេញតាមពីក្រោយ ពីសង្កាត់បាក់ខែងរួចជនសង្ស័យ ព្យាយាមជិះរត់គេចមក ដល់សង្កាត់ព្រែកលៀប ត្រូវសមត្តកិច្ចក្រប៊ួចបាន២នាក់ និងម៉ូតូ១គ្រឿង រួមទាំងឆ្កែនៅក្នុងបាវ៥ក្បាល និងប្រដាប់ទាក់មួយចំនួន ចំណែកឯបក្ខពួជនសង្ស័យជាច្រើននាក់ទៀត បានរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលសមត្ថកិច្ចឃាត់ជនសង្ស័យបាន២ នាក់ និងវត្ថុតាងមួយចំនួនរួច ក៏បានបញ្ជូនជនសង្ស័យទាំង២នាក់ យកទៅអធិការដ្ឋានជ្រោយចង្វារ ធ្វើដើម្បីធ្វើការសួរនាំបន្ត និងចាត់ការទៅតាមនីតិវិធីផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ៖ សា មេត

×