Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់សាច់ក្របី៣កុងតឺន័រ នាំចូលមកពីឥណ្ឌា មានផ្ទុកមេរោគកូវីដ- ១៩

ភ្នំពេញ ៖ គយនិងរដ្ឋាករកម្ពុជាចាប់បាន សាច់ក្របីក្លាស្សេចំនួន ៣ កុងតឺន័រ ដែលនាំចូលមកពីប្រទេសឥណ្ឌា ហើយពិនិត្យឃើញមាន ផ្ទុកមេរោគកូវីដ-១៩ ។ សាច់ក្របីដែលចាប់បាននេះ នាំចូលតាមច្រកព្រំដែនខេត្តស្វាយរៀង។ នេះបើតាមមន្ត្រីជាន់ខ្ពស់គយ និងរដ្ឋាករកម្ពុជា ថ្លែងប្រាប់ CEN នៅព្រឹកថ្ងៃទី២៧ ខែកក្កដា។

បើតាមលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា សាសាច់ក្របីក្លាស្សេចំនួន ៣ កុងតឺន័រ នឹងត្រូវនាំយកមកដុតបំផ្លាញ ចោលនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្នុងរយៈពេល ២-៣ ថ្ងៃ ខាងមុខនេះ។

អភិបាលខេត្តកំពង់ស្ពឺ បានណែនាំទៅ អភិបាលស្រុកឱរ៉ាល់ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០២១ឲ្យត្រៀមលក្ខណៈសហការជាមួយ ខាងមន្ត្រីគយ ដើម្បីដុតបំផ្លាញសាច់ក្របីទាំងនោះកុំឲ្យឆ្លងរាលដាលជំងឺកូវីដ-១៩។

ជាមួយគ្នានេះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលទិញសាច់គោសាច់ក្របីត្រូវប្រុងប្រយ័ត្ន ហើយ សួរនាំ ឲ្យ បានច្បាស់លាស់ ពីប្រភពនៃសាច់ទាំងនោះ។ ព្រោះខ្លាចទិញប៉ះចំសាច់ក្លាស្សេដែលនាំចូលពីឥណ្ឌាមាន ផ្ទុកមេរោគ កូវីដ -១៩ ដូចអ្វីដែលមន្ត្រីគយចាប់បាននៅពេលនេះ ។

ទាក់ទងករណីនេះ លោកគុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាកម្ពុជា មិនអាចសុំការអត្ថាធិប្បាយបានទេ។

សូមជម្រាបថា ប្រទេសកម្ពុជា បាននាំចូលសាច់ក្របីជាង ៩០០តោន ពីប្រទេសឥណ្ឌា នៅក្នុងរយៈពេល ៥ខែឆ្នាំ ២០២១នេះ ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុកដែលកំពុងមានសន្ទុះបរិភោគសាច់សត្វប្រភេទកើនឡើងជាលំដាប់។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ទោះជាយ៉ាងនេះក្តីក្រសួងកសិកម្មកាលពីថ្ងៃទី ១ខែឧសភានេះ បានសម្រេចផ្អាកការនាំចូលសាច់បង្កក និងទំនិញបង្កកផ្សេងទៀត ក្នុងនោះរួមទាំងសាច់ក្របីផង ដែលមានប្រភពមកពីប្រទេសឥណ្ឌា ដោយចាត់ទុកថា មានហានិភ័យខ្ពស់ ខណៈប្រទេសយក្សអាស៊ីខាងត្បូងមួយនេះកំពុងញាំញីដោយការឆ្លងរាលដាលដ៏គ្រោះថ្នាក់នៃមេរោគកូវីដ១៩បំប្លែងខ្លួនថ្មី។


កាលពីឆ្នាំ ២០២០កន្លងទៅនេះកម្ពុជា បាននាំចូលសាច់ក្របីពីប្រទេសឥណ្ឌាប្រមាណ ១.៦៣០តោន
មានតម្លៃ ១៧,៧លានដុល្លារ កើនឡើងពី ៦,៤លានដុល្លារ ធៀបនឹងឆ្នាំ ២០១៩។
ប្រទេសឥណ្ឌា គឺជាប្រភពផ្គត់ផ្គង់សាច់ក្របីធំបំផុត របស់កម្ពុជា បើគិតក្នុងរយៈពេលជាង ៣ ឆ្នាំចុងក្រោយនេះ ពោលគឺពីឆ្នាំ ២០១៨ ដល់ខែឧសភា ឆ្នាំ ២០២១នេះ មានបរិមាណជាង ៣ពាន់តោន៕ រក្សាសិទ្ធិដោយ៖ចេស្តារ

×