Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ទើរតែមិនជឿភ្នែក! ពេល​ឃើញ​ទឹក​ដៃ​តៃ​កុង​ឡាន អាយ៉ែ​ឡាន​បែប​នេះ (វីដេអូ)

spot_img

វីដេអូមួយ ដែលបង្ហាញបុរសម្នាក់នៅក្នុងទីក្រុងញូវយ៉ក បញ្ចេញទឹកដៃអាយ៉ែឡានដ៏ល្អឥតខ្ចោះ ចេញពីកន្លែងចតស្ទើរគ្មានគម្លាត បានយ៉ាងរលូន កំពុងទទួលការចាប់អារម្មណ៍ និងចែករំលែករីករាលពាសពេញបណ្តាញសង្គម។

ពិតណាស់ ប្រសិនអ្នកជាអ្នកបើកបរឡាន នោះអ្នកនឹងយល់ស្របថា វិធីអាយ៉ែឡានស្ថិតក្នុងកាលៈទេសៈបែបនេះ គឺជារឿងដ៏ពិបាកខ្លាំងបំផុត។ លើសពីនេះ អ្វីដែលគួរឲ្យស្ងើចសរសើរខ្លាំងនោះ បុរសរូបនេះអាយ៉ែឡាន សូម្បីតែគ្មានអ្នកជួយមើលមុខមើលក្រោយឲ្យនោះទេ។

តែយ៉ាងណា អ្នកបើកឡានរូបនេះ មកពីញូវយ៉ក បានដកឡានរបស់គាត់ចេញពីកន្លែងចតដ៏ចង្អៀតនេះ ហាក់ដូចជាមិនមានបញ្ហាអ្វីធំដុំនោះទេ។ ហើយជំនាញបើកបរគួរឱ្យចាប់អារម្មណ៍របស់គាត់ ត្រូវបានចាប់បានដោយកាមេរ៉ាសុវត្ថិភាពផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×