Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងអភិបាលខេត្តកំពត ចុះពិនិត្យស្ថានភាពនៃការ ការពារ និងអភិរក្សធនធានធម្មជាតិឧទ្យានជាតិបូកគោ

ខេត្តកំពត៖ នៅថ្ងៃចន្ទទី២៦ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងប្រតិភូក្រសួង ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានដឹកនាំអភិបាលរងខេត្ត មន្ត្រីជំនាញពាក់ព័ន្ធ អាជ្ញាធរ ស្រុក ឃុំ ដើម្បី ចុះពិនិត្យស្ថានភាពនៃការ ការពារ និងអភិរក្សធនធានធម្មជាតិ នៅតំបន់ឧទ្យានជាតិបូកគោស្ថិតក្នុងឃុំតេជោអភិវឌ្ឍ ស្រុកឈូក ក្នុងភូមិសាស្ត្រខេត្តកំពត។

គោលបំណង នៃការចុះរបស់ប្រតិភូ គឺការត្រួតពិនិត្យការងារដីធ្លី នៅក្នុងតំបន់ឧទ្យានជាតិព្រះមុនីវង្សបូកគោ ដើម្បីបង្កើនប្រសិទ្ធភាពបន្ថែមទៀត លើការការពារ និងអភិរក្សតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពត ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×