Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តំណាងអយ្យការ សម្រេចដោះលែង លោក អេង អូន ជាប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ភ្នំថ្កូវ ឲ្យមានសេរីភាពវិញ ពាក់ព័ន្ធបទល្មើសឆបោកនិងរំលោភលើទំនុកចិត្ត ទឹកប្រាក់ជិត ១លានដុល្លារអាមេរិក

ភ្នំពេញ ៖ លោកប្លង់ សំណាង ព្រះរាជអាជ្ញារង និង ជាអ្នកនាំពាក្យ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី ២៧ ខែ កក្តដា នេះថា តំណាងអយ្យការ កាលពីល្ងាច ថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០២១ បានសម្រេចអនុញ្ញាតឱ្យ ឈ្មោះ អេង អូន វិលត្រឡប់ទៅផ្ទះវិញហើយ បន្ទាប់ពីបញ្ចប់ការសាកសួរគាត់។

លោកព្រះរាជអាជ្ញារង សុផល បានថ្លែងថា” ខ្ញុំសូមជម្រាបជូនថា ករណីឈ្មោះ អេង អូន គឺត្រូវបានតំណាងអយ្យការ ចេញបញ្ជាឲ្យចូលខ្លួនកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ពីបទសង្ស័យថាបានប្រព្រឹត្តបទឆបោក និងរំលោភលេីទំនុកចិត្ត ។ ក្រោយមក ឈ្មោះខាងលេីបានចូលមកចំពោះមុខ អយ្យការដោយឯកឯង ដេីម្បីស្តាប់ចម្លេីយ បន្ទាប់ពីបានស្តាប់ចម្លេីយចប់សព្វគ្រប់ រួចរាល់ហេីយ តំណាងអយ្យការបានចេញដីកាបញ្ឈប់ដីកាបញ្ជាឲ្យចូលខ្លួន ដោយយល់ឃេីញថាពុំមានលក្ខខណ្ឌចំបាច់អ្វីទៀតទេ ព្រោះជនសង្ស័យបានចូលខ្លួនរួចហេីយ។

ខ្ញុំសូមបញ្ជាក់ជូនផងដែរថា ដីកាបញ្ជាឲ្យចូលខ្លួនជាដីកាមួយ ដែលអនុញ្ញាតឲ្យមន្រ្តីនគរបាលយុត្តិធម៌ ប្រេីប្រាស់កម្លាំងសាធារណៈបង្ខំជន ដែលជាកម្មវត្ថុនៃដីកា ឲ្យចូលមកបង្ហាញខ្លួន ដេីម្បីស្តាប់ចម្លេីយ “។

គួររំលឹកថា សមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ នេះ បានឃាត់ខ្លួន លោក អេង អូន មានមុខរបរ ជាមន្ត្រីយោធានៅមូលដ្ឋានទ័ពអាកាសកងកេង ខេត្តព្រះសីហនុ និង ជាប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ ភ្នំថ្កូវ ពាក់ព័ន្ធបទល្មើស ឆបោកនិងរំលោភលើទំនុកចិត្ត ទឹកប្រាក់ចំនួន៩២ម៉ឺនដុល្លារអាមេរិក ។

យោងតាមឯកសាររបស់ឯកសាររបស់តុលាការដែលមជ្ឈមណ្ឌលព័ត៌មានCEN ទើបតែទទួលបាននៅថ្ងៃទី២៦ ខែ កក្កដានេះ បានអោយ ដឹងថា លោក អេង អូន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និង ត្រូវបានប្តឹងពី ភាគីដើមបណ្ដឹង ឈ្មោះ ប្រាក់ ប្រាកដ ពាក់ព័ន្ធនឹងបទល្មើសឆបោក និង ការរំលោភលុបលើទំនុកចិត្ត នូវទឹកប្រាក់ជាង ៩០ ម៉ឺនដុល្លារអាមេរិក។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗ កន្លងផុតទៅនេះ លោក អេង អូន ក៏ត្រូវបាន លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល សម្រេចផាកពិន័យជាទឹកប្រាក់ជាង៨០០លានរៀល ផងដែរ ជាប់ពាក់ព័ន្ធ នឹងក្រុមហ៊ុន អភិវឌ្ឍ ភ្នំថ្កូវ របស់លោក បានកាយយកដីក្រហម ដោយគ្មានការអនុញ្ញាត ឬ ទទួលបានអាជ្ញាប័ណ្ណ ពីក្រសួង៕
រក្សាសិទ្ធិដោយ ចន្ទា ភា

×