ភ្នំពេញ ៖ ក្រុមហ៊ុនយូ-ឡាយហ្វ័ ខេអេច ស៊ូភើ អាប់ ឯ.ក (ហៅកាត់ថា WOWNOW) បានចេញសេចក្តីជូនដំណឹងប្រាប់ដល់អតីតបុគ្គលិក២រូប គឺលោក ផាវ ផានិត និងលោក ខៀវ វីរៈ ឲ្យចូលខ្លួន ដើម្បីធ្វើការដោះស្រាយដោយសន្តិវិធី ជាមួយក្រុមហ៊ុនក្រោយពីបានឃើញ នៅសេចក្តីជូនដំណឹងជាកំហិត ក្រោយពេលបុគ្គលទាំង២រូបបានចាកចេញពីក្រុមហ៊ុនដោយយកកុំព្យូរទ័ររបស់ក្រុមហ៊ុន និងលុយមួយចំនួនធំទៅជាមួយ ហើយគេចវេស រហូតមកដល់សព្វថ្ងៃ។

ក្រុមហ៊ុនយូ-ឡាយហ្វ័ ខេអេច ស៊ូភើ អាប់ ឯ.ក (ហៅកាត់ថា WOWNOW) មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណៈ ជនឲ្យបានជ្រាបថា៖ បុគ្គលិកឈ្មោះ ផាវ ផានិត ភេទប្រុស សញ្ជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណលេខ៖ 010802974 មាន តំណែងជា៖ Marketing Specialist ដែលមានអាសយដ្ឋាន ផ្ទះលេខ ២០បេ ផ្លូវ ២៧១ ភូមិ ១ សង្កាត់បឹងសាឡាង ខណ្ឌទួល គោក ភ្នំពេញ បានចាកចេញពីក្រុមហ៊ុនកាលពីថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០២១ ដោយយកកុំព្យូរទ័រ ២ គ្រឿង របស់ក្រុមហ៊ុន ។
ក្រុមហ៊ុនបានដាក់ពាក្យបណ្តឹងទៅកាន់បុស្តិ៍នគរបាលកាកាបទី២ រួចរាល់ហើយ ដើម្បីជៀសវាង បុគ្គលនេះទៅប្រព្រឹត្តទង្វើ អាក្រក់បែបនេះ នៅក្រុមហ៊ុនផ្សេងទៀត ទើបក្រុមហ៊ុនសម្រេចចេញសេចក្តីជូនដំណឹង ជូនដល់សាធារណៈជនទូទៅឲ្យបាន ជ្រាប និង សូមរាយការណ៍ជូនក្រុមហ៊ុនឬសមត្ថកិច្ចជាបន្ទាន់ប្រសិនជាបានជួប ឬ ស្គាល់បុគ្គលនេះ។ អាស្រ័យហេតុនេះ សូម លោក ផាវ ផានិត ចូលខ្លួនដើម្បីធ្វើការដោះស្រាយដោយសន្តិវិធីជាមួយក្រុមហ៊ុនក្រោយពីបានឃើញ នៅសេចក្តីជូនដំណឹងជាកំហិត។

ក្រុមហ៊ុនយូ-ឡាយហ្វ័ ខេអេច ស៊ូភើ អាប់ ឯ.ក (ហៅកាត់ថា WOWNOW) មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារ ណៈជនឲ្យបានជ្រាបថា៖ បុគ្គលិកឈ្មោះ ខៀវ វីរៈ ភេទប្រុស សញ្ជាតិ ខ្មែរ កាន់អត្តសញ្ញាណប័ណ្ណលេខ៖ ១៣០១៧៩៤៣៦ មានតំណែងជា៖ ប្រធានផ្នែកបញ្ហាទិញ ដែលមានអាសយដ្ឋាន ភូមិ ៣ សង្កាត់ ២ ស្រុក ព្រះសីហនុ ខេត្តព្រះសីហនុ បានចាក ចេញពីក្រុមហ៊ុនកាលពីថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០២១ ដោយយកកុំព្យូរទ័រ ៣ គ្រឿង របស់ក្រុមហ៊ុន និង IPAD ១ គ្រឿងរបស់ មិត្តរួមការងារ រួមជាមួយនឹងទឹកប្រាក់ចំនួន ៤,៥៥០ ដុល្លារអាមេរិក ដោយបុគ្គលនេះបានកុហកក្រុមហ៊ុនថា យកទៅបញ្ហាទិញ ទំនិញ ប៉ុន្តែជាក់ស្ដែង បុគ្គលនេះបានយកទឹកប្រាក់នេះទៅទិញទូរស័ព្ទ ចំនួន ៤ គ្រឿង ហើយមកទល់នឹងពេលនេះ បុគ្គលរូប នេះ បានរត់បាត់ដំណឹង មិនអាចទំនាក់ទំនងបាន ទើបក្រុមហ៊ុនសម្រេចចិត្តចេញលិខិតនេះឡើង។

ក្រុមហ៊ុនបានដាក់ពាក្យ បណ្ដឹងទៅកាន់ប៉ុស្តិ៍នគរបាលទឹកល្អក់ទី១ រួចរាល់ហើយ ដើម្បីជៀសវាង បុគ្គលនេះទៅប្រព្រឹត្តទង្វើអាក្រក់បែបនេះ នៅក្រុម ហ៊ុនផ្សេងទៀត ទើបក្រុមហ៊ុនសម្រេចចេញសេចក្តីជូនដំណឹង ជូនដល់សាធារណៈជនទូទៅឲ្យបានជ្រាប និង សូមរាយការណ៍ ជូនក្រុមហ៊ុនជាបន្ទាន់ប្រសិនជាបានជួប ឬ ស្គាល់បុគ្គលនេះ។
អាស្រ័យហេតុនេះ សូម លោក ខៀវ វីរៈ ចូលខ្លួនដើម្បីធ្វើការដោះស្រាយដោយសន្តិវិធីជាមួយក្រុមហ៊ុនក្រោយពីបានឃើញនៅ សេចក្តីជូនដំណឹងជាកំហិត៕ រក្សាសិទ្ធិដោយ៖CEN

