ជឿជាក់ថា ប្រិយមិត្តជាច្រើន ជាពិសេសអ្នកសេ្នហាវិស័យប្រដាល់គុនខ្មែរ បានស្គាល់ហើយពីកីឡាករបងប្អូន២នាក់ គឺកីឡាករ សែន រ៉ាឌី និង សែនរ៉ាដេត។ កីឡាករបងប្អូន២រូបនេះ ត្រូវបានមហាជនចាត់ទុកថាជា កីឡាករប្រដាល់ជើងខ្លាំងរបស់ប្រទេសកម្ពុជាផងដែរ ព្រោះថាបងប្អូនទាំងពីរនាក់នេះ គឺកម្រឮពាក្យថា ចាញ់ណាស់ នេះក៏ដោយសារក្បាច់ប្រយុទ្ធរបស់ពួកគេសុទ្ធតែល្អៗដូចគ្នា។
ដោយឡែក ក្រឡេកមកមើលនៅក្នុងការប្រកួតរបស់ សែន រ៉ាដេត ដែលបានធ្វើឡើងកាលពីកន្លងទៅថ្មីៗនេះវិញ ជឿថាមហាជនពិតជាមានការចាប់ខ្លាំង ចំពោះនារីដ៏ស្រស់ស្អាតម្នាក់ ជាអ្នកលើកស្លាកការប្រកួត។ មែនហើយ ជាមួយនិងវត្តមាននារីដ៏ស្រស់ស្អាតនេះផងដែរ នោះមហាជនភាគច្រើន ប្រហែលមិនបានស្គាល់ថាតើនាងជាអ្នកណា មានឈ្មោះអ្វីដែរទៅ…?។
ពិតណាស់ នារីដែលជាអ្នកលើកស្លាកឲ្យ សម្រាប់ការប្រកួតរបស់ សែន រ៉ាដេត គឺនាងមានឈ្មោះថា ជេជូ ដែលនាងត្រូវជាប្អូនស្រីពៅរបស់កីឡាករ សែន រ៉ាឌី និង សែន រ៉ាដេត ផ្ទាល់តែម្តង។ នាង ជេជូ ត្រូវបានគេប៉ាន់ស្មានថាមានអាយុទើប ២០ ឆ្នាំស្តើងប៉ុណ្ណោះ ហើយនិយាយពីរូបសម្រស់វិញ គឺថាស្រស់ស្អាតមិនចាញ់តារាប៉ុន្មាននោះទេ។
លើសពីនេះ ប្អូនស្រីរបស់កីឡាករបងប្អូនត្រកូល សែន ទាំងពីរនេះ ក៏ត្រូវបានដឹងថា នាងគឺជាអតីតបេក្ខនារី Freshie Girl មួយរូប ដែលធ្លាប់ចូលប្រកួតក្នុងកម្មវីធី Freshie Girl & Boy Cambodia កាលពីកន្លងទៅផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង














