ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាន់ គង្ការ សារភាព មានបុរសក្នុងចិត្ត តែមិនទាន់ឈានដល់មង្គលការ

ភ្នំពេញ ៖ តារាសម្តែងនិងបង្ហាញម៉ូត នាង ចាន់ គង្កា បានសារភាពថា បច្ចុប្បន្ននាងមានម្ចាស់បេះដូងរួចហើយ និងកំពុងស្វែងយល់ចិត្តគ្នា ខណះមង្គលការនៅមិនទាន់ឈានដល់។

តារារូបនេះហាក់មិនបានលាក់លៀម អំពីរឿងគូស្នេហ៍នេះឡើយ ក្នុងពេលដែលនាងនិងគូស្នេហ៍ កំពុងតែវិវឌ្ឍន៍កាន់តែល្អប្រសើរ ពីមួយថ្ងៃទៅមួយថ្ងៃ។

ចាន់ គង្ការ បានលើកឡើងថា បុរសដែលនាងកំពុងកសាងទំនាក់ទំនង នាពេលនេះមិនមែនជាបុរស ក្នុងស្រុកនោះឡើយ ពោលជាបុរសបរទេសជនជាតិអូស្ត្រាលី។

នាងបញ្ជាក់ថា នាងនិងបុរសដែលជាគូស្នេហ៍ បានស្គាល់ និងកសាងទំនាក់ទំនងគ្នា បានប្រមាណជាង៥ឆ្នាំមកហើយ។
នាងថា ក្រោយមានបានស្គាល់គ្នានោះមក ទំនងទំនងរបស់នាង កាន់តែមានភាពល្អប្រសើរ និងកាន់តែយល់ចិត្តគ្នាច្រើន។
យ៉ាងណា បើតាម ចាន់ គង្ការ បើទោះបីជាបានយល់ចិត្តគ្នា បានយ៉ាងល្អក៏ពិតមែន ប៉ុន្តែការកំណត់ថ្ងៃអាពាហ៍ពិពាហ៍ នៅមិនទាន់នៅឡើយទេ ខណៈពេលនាងក៏កំពុងជាប់ដៃនឹងការងារសិល្បៈ។

ទោះជាយ៉ាងណា គេនៅមិនទាន់ដឹងទេថា តារារូបនេះអាចនឹងរៀបចំអាពាហ៍ពិពាហ៍បែបខ្មែរ ឬបែបបច្ចឹមប្រទេសនោះឡើយ ក្នុងពេលបច្ចុប្បន្នប្រទេសកម្ពុជា ក៏ដូចជាពិភពលោកកំពុងតែជួបប្រទះបញ្ហាកូវីដ១៩។
ជាការកត់សម្គាល់ បន្ទាប់ពីជាប់ជ័យលាភី នៃការប្រកួតដើរម៉ូតមក ចាន់ គង្ការ ក៏មានឱកាសចាប់យកអាជីពសិល្បៈ ជាបន្តបន្ទាប់។
ជាក់ស្តែង បច្ចុប្បន្ននាងក៏ទើបតែទទួលបានតំណែង ជាតួឯកនៅក្នុងរឿងភាគបុរាណមួយ ដែលគ្រោងនឹងចាក់បញ្ចាំង តាមកញ្ចក់ទូរទស្សន៍ នៅក្នុងស្រុកមួយ នាពេលឆាប់ៗខាងមុខនេះ៕
រក្សាសិទ្ធិដោយ៖សំណាង SV

ចូលមើលព័ត៌មានថ្មីៗបន្ថែម