ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសថា រហូតដល់ ថ្ងៃទី ២៦ កក្កដា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៦៨៥នាក់ (ឆ្លងសហគមន៌: ៤២៣ និងនាំចូល: ២៦២) និងមានជាសះស្បេីយ ៧៧៥នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ៧៤៣៨៦នាក់ និងចំនួនជាសះស្បេីយសរុបកេីន ៦៦៧២៥នាក់ និង ស្លាប់ថ្មី ១៩នាក់ សរុបស្លាប់ ១៣២៤នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងការពារ ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ
