បុរសជាប្តីម្នាក់ ទើបមានកូនតូច ក៏តម្លើងកាមេរ៉ាក្នុងបន្ទប់ទុកគ្រាន់ងាយស្រួលតាមឃ្លាំមើលកូន។ ថ្ងៃមួយគាត់ក៏ត្រួតពិនិត្យមើលរូបភាពដែលកាមេរ៉ាថតទុក។
… អ្វីៗគឺហួសពីការស្មាន ធ្វើឲ្យលោកឡើងបះសក់ច្រូងតែម្តង! ព្រោះគាត់ឃើញក្នុងនោះ ថតឃើញរូបភាពភរិយាខ្លួនដេកលើកម្រាលព្រំ ភ្នែកចំណាំងចេញពន្លឺចិញ្ចាច ហើយខ្លួនរបស់គាត់ចេះតែរំកិលទៅមុខ ហាក់មានអ្វី… ទាញ។
ទង្វើរបស់ភរិយានេះ ធ្វើឲ្យលោកព្រឺឆ្អឹងខ្នងខ្ញាក… ប៉ុន្តែក្រោយពីសាកសួរហេតុផលពីសំណាក់ភរិយាទើបដឹងថា ៖ “ឱ ! ប្រពន្ធខ្ញុំអើយ” ។
តាមពិតទៅគឺភ្នែករបស់គាត់ចំណាំងបែបនេះក្នុងស្បៃងងឹតវាបណ្តាលមកពីប្រតិកម្មពេលសំឡឹងចំកាមេរ៉ា។ រីឯទង្វើដេករំកិលខ្លួននោះគឺដោយសារកូនតូចឲ្យតែឃើញគាត់ចេញពីបន្ទប់នោះវាស្រែកយំខ្លាំងៗភ្លាម ដោយខ្លាចរំខានដំណេកប្តី។ ហេតុនេះគាត់បង្ខំចិត្តត្រូវដេករំកិលពេលចលនាចេញទៅក្រៅ… បន្ទប់ ។
ពុទ្ធោអើយ ! ប្រពន្ធនិងម្តាយ ជាទីស្រឡាញ់របស់ខ្ញុំនិងកូនខ្ញុំ ៕ ចន្ទ្រា