Monday, May 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភាគហ៊ុនកំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) ក្លាយជាភាគហ៊ុន ដែលត្រូវបានគេជួញដូរ តិចជាងគេ នៅដើមសប្តាហ៍ថ្មីនេះ

spot_img

ភ្នំពេញ ៖ ភាគហ៊ុន អេស៊ីលីដា (ABC) និងផេសថិក (PEPC) បានចាប់ផ្តើមថ្ងៃដើមសប្តាហ៍ ជាមួយនឹងការថយចុះ ២០រៀល ក្នុងមួយហ៊ុន ដូចគ្នា មកត្រឹម ១២.៩០០រៀល និង ៣.១៣០ រៀល ខណៈដែលភាគហ៊ុនផ្សេងៗទៀតបាន រក្សាថ្លៃថេរដដែល។
ការធ្លាក់ចុះនេះបានបណ្តាលឲ្យសន្ទស្សន៍ ផ្សារមូលបត្រកម្ពុជា ធ្លាក់ចុះ ០,១២ភាគរយ មកត្រឹម ៥៤៤,៥៤ពិន្ទុនៅថ្ងៃចន្ទម្សិលមិញនេះ។


ភាគហ៊ុនកំពង់ផែស្វយ័តក្រុងភ្នំពេញ ក្លាយជាភាគហ៊ុនដែល ត្រូវបានគេជួញដូរតិចជាងគេ ជាមួយនឹងទំហំជួញដូរសរុបត្រឹម ៧៩១.៤៦០ រៀលបើប្រៀបធៀបជាមួយ និងភាគហ៊ុនអេស៊ីលីដា ដែលនៅតែជាភាគហ៊ុនដែលត្រូវបានជួញដូរច្រើនជាងគេ ជាមួយនឹងទំហំជួញដូរសរុប ៥៥៣.៣៥៤.៩០០រៀល។

ទំហំជួញដូរភាគហ៊ុនសរុបមានចំនួន ៦៤៩,១១លានរៀល។ ដោយរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាស ថ្មីត្រូវបានរំពឹងថានឹងចេញ នៅក្នុងពេលឆាប់ៗខាងមុខនេះ ទើបវិនិយោគិនមួយចំនួនទំនងមាន បំណងរង់ចាំមើលនូវលទ្ធផល ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនចុះបញ្ជីជាមុនសិន មុនធ្វើការសម្រេចចិត្តវិនិយោគ ដែលជាហេតុធ្វើឲ្យសកម្មភាពជួញដូរ នៅថ្ងៃនេះមានសភាពស្ងប់ស្ងាត់៕រក្សាសិទ្ធិដោយ៖CEN

spot_img
×