Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជាមានកាលានុវត្តភាពច្រើន ក្នុងវិស័យពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក

spot_img

ភ្នំពេញ ៖ ក្នុងវេទិកា 3rd Emerging Asia E-Commerce & Last Mile Logistics Summit 2021 ដែលធ្វើឡើងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ អគ្គរាជទូត ឡុង កែមវិចិត្រ តំណាងអចិន្ត្រៃយ៍នៃកម្ពុជា ប្រចាំអង្គការពាណិជ្ជកម្មពិភពលោក បានលើកឡើងថា កាលានុវត្តភាពក្នុងការវិនិយោគ និងចូលរួមក្នុងសកម្មភាពពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា គឺមានច្រើន ដោយហេតុថា ទីផ្សារកម្ពុជាជាទីផ្សារ​ ដែលកំពុងលូតលាស់ ហើយរាជរដ្ឋាភិបាលមានចំណាប់អារម្មណ៍ខ្ពស់ក្នុងការគាំទ្រ និងអភិវឌ្ឍន៍វិស័យនេះ ដើម្បីប្រែក្លាយកម្ពុជាឲ្យទៅជាសេដ្ឋកិច្ចឌីជីថល ក្នុងឆ្នាំ២០៣៥។

លោកអគ្គរាជទូត បានបង្ហាញពីក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០៣៥ របស់រាជរដ្ឋាភិបាល ក៏ដូចជាយុទ្ធសាស្ត្រពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ដោយឯកសារទាំងនេះ នឹងជាផែនទីបង្ហាញផ្លូវសម្រាប់ អភិវឌ្ឍពាណិជ្ជកម្មតាមវិស័យអេឡិចត្រូនិក នាពេលអនាគត។

ជាមួយនោះដែរ លោកអគ្គរាជទូត បានជម្រាបជូនពីផ្សារ CambodiaTrade.com (http://cambodiatrade.com/?fbclid=IwAR2Iv1JWqLYie_Ote6fR53UDm2e3Kyp5h-Me6YbX1YjfYyb4bvpyt3CVzLQ) ដែលជាគំនិតផ្ដួតផ្ដើម របស់រាជរដ្ឋាភិបាល ក្នុងការជួយដល់ សហគ្រាសធុនតូច និងមធ្យមកម្ពុជា ទាញយកផលប្រយោជន៍ ពេញលេញពីពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក៕ រក្សាសិទ្ធិដោយ៖CEN

spot_img
×