ជឿជាក់ថា ប្រិយមិត្តជាច្រើន ជាពិសេសអ្នកសេ្នហាវិស័យប្រដាល់គុនខ្មែរ បានស្គាល់ហើយពីកីឡាករបងប្អូន២នាក់ គឺកីឡាករ សែន រ៉ាឌី និង សែនរ៉ាដេត។ កីឡាករបងប្អូន២រូបនេះ ត្រូវបានមហាជនចាត់ទុកថាជា កីឡាករប្រដាល់ជើងខ្លាំងរបស់ប្រទេសកម្ពុជាផងដែរ ព្រោះថាបងប្អូនទាំងពីរនាក់នេះ គឺកម្រឮពាក្យថា ចាញ់ណាស់ នេះក៏ដោយសារក្បាច់ប្រយុទ្ធរបស់ពួកគេសុទ្ធតែល្អៗដូចគ្នា។
ដោយឡែក ងាកមកចាប់អារម្មណ៍ពីបងប្អូនក្នុងគ្រួសារវិញ នោះកីឡាករប្រុសៗសាច់សខ្លីទាំងពីរខាងលើ ត្រូវបានដឹងថា មានប្អូនស្រីដ៏ស្រស់ស្អាតម្នាក់ផងដែរ ដែលមានឈ្មោះថា ជេជូ ដែលនាងគឺជាអតីតបេក្ខនារី Freshie Girl មួយរូប ដែលធ្លាប់ចូលប្រកួតក្នុងកម្មវីធី Freshie Girl & Boy Cambodia កាលពីពេលកន្លងទៅ។
តែយ៉ាងណាមិញ អ្វីដែលមិននឹកស្មានដល់នោះ គឺកញ្ញា ជេជូ ក៏ចាប់អារម្មណ៍នៅក្នុងវិស័យប្រដាល់គុណខ្មែរផងដែរ ព្រោះថា កាលពីពេលកន្លងទៅ នាងក៏បានចូលហាត់ប្រដាល់ នៅក្នុងក្លឹបមួយកន្លែង ជាមួយបងប្រុសរបស់នាង សែន រ៉ាដេត ប៉ុន្តែ មិនដឹងថានាងហាត់ដើម្បីសុខភាព ឬដើម្បីប្រកួតនោះទេ។ លើសពីនេះទៀត នាងក៏ត្រូវបានដឹងថា ជាកីឡាការិនីផ្នែកតៃក្វាន់ដូម្នាក់ ផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



















