Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិចិនម្នាក់បាញ់ ៣ គ្រាប់ ត្រូវបានតុលាការ ចេញដីការឃុំខ្លួន

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានបង្ក្រាបករណី ផ្ទុះអាវុធ បង្កឡើងដោយជនជាតិចិន ។ ករណីការបាញ់ បោះនេះត្រូវបានតុលាការចេញដីការឃុំខ្លួន។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា កាលពីថ្ងៃ ២៥ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ០១ និង ៣០នាទី រំលងអធ្រាត្រ មានប្រជាពលរដ្ឋ បានរាយការណ៍ថា មានករណីផ្ទុះអាវុធចំនួន ០៣គ្រាប់ នៅក្នុងបន្ទប់ជួលមួយកន្លែង ដែលជនជាតិចិនបានជួល ស្ថិតនៅចំណុចក្រុមទី១០ ភូមិ២ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។


បន្ទាប់ពីទទួលបានពត៌មាននេះភ្លាម កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានសហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើការហ៊ុមព័ទ្ធ បន្ទប់ដែលកើតហេតុ រហូតដល់វេលលាម៉ោង ០៦ និង ៣០នាទីព្រឹក ទើបធ្វើការឃាត់ខ្លួនបានជនប្រដាប់អាវុធ ដែលជាជនជាតិចិន ។

ជនសង្ស័យឈ្មោះ WANG XUDONG ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែនលេខៈ EA0900588 ស្នាក់នៅផ្ទះជួល ក្រុមទី១០ ភូមិ២ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។

វត្ថុតាងចាប់យកបាន៖ -កាំភ្លើងខ្លី ០១ដើម ម៉ាក ZORAKI ពណ៌ទឹកប្រាក់ មានលេខសម្គាល់ៈ 000326 -បង់កាំភ្លើង ០១ -គ្រាប់កាំភ្លើង ៤៤គ្រាប់ -សំបកកាទូស្ស ០៣គ្រាប់ -ស្រោមកាំភ្លើង ០១ -កាំភ្លើងបាញ់ឆក់ ០១ -ខ្នោះដៃ ០១គូរ -កូនកាំប៉ិតស្នៀត ០២ -ស្បែកជើងកវែង ០២គូរ -ទូរស័ព្ទដៃ ០២គ្រឿង -លិខិតឆ្លងដែន ០២ក្បាល ។ ចំពោះករណីការបាញ់បោះដោយជនជាតិចិនខាងលើ នេះត្រូវបានតុលាការចេញដីការឃុំខ្លួន បន្តនីតិវិធីតាមច្បាប់៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×