Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការរៀបចំគម្រោងពង្រីកឆ្នេរនៅមុខសាលាខេត្តកែប គឺផ្អែកតាមចក្ខុវិស័យផែនការអភិវឌ្ឍរយៈពេលប្រាំឆ្នាំ កម្មវិធីវិនិយោគ បីឆ្នាំរំកិលរបស់រដ្ឋបាលខេត្ត

spot_img

ខេត្តកែ ៖ រដ្ឋបាលខេត្តកែប សូមធ្វើការច្រានចោលនូវការចោទប្រកាន់របស់សារព័ត៌មានក្នុងស្រុកមួយចំនួន ដែលបានផ្សព្វផ្សាយថា ការរៀបចំគម្រោងពង្រីកឆ្នេរនៅមុខសាលាខេត្ត ធ្វើឱ្យបាត់បង់ផលប្រយោជន៍របស់អាជីវករ ដែលកំពុងអាស្រ័យផល លើដីចំណីឆ្នេរសាធារណៈនៅតំបន់នេះ។

រដ្ឋបាលខេត្តកែប សូមធ្វើការបញ្ជាក់ជូនសាធារណៈជនឱ្យបានជ្រាបថា គម្រោងពង្រីកឆ្នេរនេះ មានគោលបំណងពង្រីកតំបន់កម្សាន្ត ឱ្យបានច្រើន ដែលជាសកម្មភាពពង្រីកសត្តានុពលរបស់ខេត្ត សម្រាប់ទាក់ទាញភ្ញៀវទេសចរ មកកាន់តែច្រើនជាងមុន ដោយមិនបានធ្វើការរុះរើសំណង់មិនរៀបរយរបស់អាជីវករ និងពុំមានបិទការប្រកបអាជីវកម្មប្រចាំថ្ងៃ របស់អាជីវករនៅតំបន់នេះឡើយ។

ការអនុវត្តគម្រោងរៀបខឿនពង្រីក ច្រាំងសមុទ្រនៅមុខសាលាខេត្ត ជាគម្រោងដែលរៀបចំឡើង ដោយផ្អែកតាមចក្ខុវិស័យអភិវឌ្ឍន៍ខេត្ត និងស្របតាមប្លង់គោលប្រើប្រាស់ដីក្រុងកែបផងដែរ។

រដ្ឋបាលខេត្តកែប បានបញ្ជាក់ថា ចំពោះព័ត៌មាន ដែលផ្សព្វផ្សាយថា មានអ្នកចាក់ដីលុបសមុទ្រនៅមុខសាលាខេត្តកែប ហើយអាជ្ញាធរខេត្តអនុញ្ញាតឱ្យមាន ការចាក់ដីលុបសមុទ្រ ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប គឺជាការផ្សព្វផ្សាយព័ត៌មានមិន មានការពិត មានចរិតបង្កការរាំងស្ទះដល់ការអភិវឌ្ឍរបស់ខេត្ត រដ្ឋបាលខេត្តកែបសូមធ្វើការបំភ្លឺជូន សាធារណជនជ្រាបថា កន្លងមករដ្ឋបាលខេត្តកែបបានពិនិត្យឃើញថាទីតាំងនេះមិនអាចឱ្យអ្នកទេសចរហែល ទឹកកម្សាន្តលេងបានឡើយព្រោះមានថ្មដុះរដិបរដុបតាមបណ្ដោយឆ្នេរអាចបង្កឱ្យមានរបួស មិនមានខ្សាច់ សម្រាប់លេងកម្សាន្ត និងមានការបង្ហូរទឹកកង្វក់ចូលសមុទ្រពីសំណាក់អាជីវករដែលកំពុងអាស្រ័យផល នៅលើដីចំណ៌ឆ្នេរសាធារណៈ ដូច្នេះរដ្ឋបាលខេត្តកែបបានរៀបចំសិក្សាគម្រោងរៀបខឿនច្រាំងសមុទ្រ ចាក់ដី និងចាក់ខ្សាច់បំពេញពង្រីកឆ្នេរ ដើម្បីរៀបចំតំបន់គោលដៅទេសចរណ៍ថ្មីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកសម្រាកលម្ដែកម្សាន្ត នៅតាមបណ្ដោយឆ្នេរថ្មីនេះ ក្នុងគោលបំណងបម្រើដល់ ផលប្រយោជន៍សាធារណៈ ពិសេសរក្សាបានសណ្តាប់ធ្នាប់សាធារណៈនៅតំបន់នេះកាន់តែមានភាពល្អប្រសើរ បន្ថែមទៀត ។ ការរៀបចំគម្រោងនេះគឺផ្អែកតាមចក្ខុវិស័យផែនការអភិវឌ្ឍរយៈពេលប្រាំឆ្នាំ កម្មវិធីវិនិយោគ បីឆ្នាំរំកិលរបស់រដ្ឋបាលខេត្ត និងស្របតាមសេចក្តីសម្រេចស្តីពីការដាក់ឱ្យប្រើប្រាស់ប្លង់គោលប្រើប្រាស់ ដីក្រុងកែប ខេត្តកែប ចក្ខុវិស័យឆ្នាំ២០៣០ របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ។

ចំពោះការលើកឡើងអំពីការបាត់បង់ផលប្រយោជន៍របស់អាជីវករ ដែលកំពុងអាស្រ័យផលលើដី ចំណីឆ្នេរសាធារណៈនៅតំបន់នេះ រដ្ឋបាលខេត្តសូមធ្វើការបញ្ជាក់ជូនថា ការអនុវត្តគម្រោងរៀបខឿនពង្រីក ច្រាំងសមុទ្រនេះ មិនបានធ្វើការរុះរើសំណង់ មិនរៀបរយរបស់អាជីវករ ឬធ្វើការបិទការប្រកបអាជីវកម្មប្រចាំ ថ្ងៃរបស់អាជីវករនៅតំបន់នេះឡើយ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×