ភ្នំពេញ ÷ អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយល្វែង យ៉ាងសន្ធោសន្ធៅនិងមានជាប់មនុស្ស២នាក់ នៅក្នុងនោះផងដែរ តែសំណាងបានរថយន្តពន្លត់អគ្គិភ័យ មកជួយបាញ់ពន្លត់ទាន់ពេល ជួយសង្រ្គោះចេញមកបាន។
ហេតុការណ៍គ្រោះអគ្គិភ័យនៅបានកើតឡើងកាលពីវេលាម៉ោង ០១ និង១៥ នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ បានឡើងនៅផ្ទះលេខ៤៨ ផ្លូវ ២៨៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ម្ចាស់ឈ្មោះ សុីន ថតថារ័ត្ន ភេទប្រុស អាយុ ២៨ ឆាំ្ន មុខរបរ ជាម្ចាស់ហាង ។

យោងតាមប្រភពព័ត៌មានពីពលរដ្ឋរស់នៅ ជាប់កន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញឆ្លងចរន្តទុស្សេខ្សែភ្លើង ចេញពីទូអេធីអឹម បន្ទាប់មកស្រាប់តែមានអណ្តាតភ្លើងឆេះឡើង យ៉ាងសន្ធោសន្ធៅ ហើយពួកគាត់ក៏បានរាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យសុំរថយន្តពន្លត់អគ្គិភ័យមកជាបន្ទាន់។
ក្រោយពេលទទួលដំណឹងថា មានករណីអគ្គិភ័យបានឆាបឆេះផ្ទះពលរដ្ឋ នៅខណ្ឌទួលគោកភ្លាមៗនោះ ខាងអន្តរាគមន៍ពន្លត់នៃអគ្គិភ័យស្នងការរាជធានីភ្នំពេញ ក៏បានបញ្ចេញរថយន្តមកជាច្រើនគ្រឿង ដើម្បីជួយបាញ់ពន្លត់ផងដែរ។
ក្រោយពេលបាញ់ពន្លត់អគ្គិភ័យឆាបឆេះផ្ទះខូចខាតសម្ភារមាន ទូអេធីអឹម ( ហាង PEZZO- ហាង Peaeh Tea ប្រហែល៣០% ) នឹងពុំបណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។ រថយន្តការិយាល័យអគ្គិភ័យមកជួយបាញ់ពន្លត់ ចំនួន ០៦ គ្រឿងហើយបាញ់ពន្លត់ចប់ នៅវេលាម៉ោង ០១និង៤៥ នាទី រំលងអធ្រាត្រនាថ្ងៃខែឆ្នាំដដែល៕ រក្សាសិទ្ធិដោយ៖សា មេត











