Saturday, January 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ គប់កញ្ចក់រថយន្ដ នៅចំណុចស្ថានីយ៍ថ្លឹងរថយន្ដ ស្ថិតនៅភូមិគោកស្ដៅ

ខេត្តកំពង់ឆ្នាំង៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីគប់កញ្ចក់រថយន្ដ ។ ជនសង្ស័យ និងវត្ថុតាង ត្រូវបានការិយាល័យជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត។

នៅថ្ងៃអង្គារ ទី២៧ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៩និង៣០នាទី កម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ចំនួន០៣នាក់ ប្រើប្រាស់រថយន្ដចំនួន០២គ្រឿង ដឹកនាំដោយអនុសេនីយ៍ត្រី ប៊ុត ធឿន នាយការិយាល័យព្រហ្មទណ្ឌ បានចុះសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុករលាប្អៀរ សរុបចំនួន០៧នាក់ ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង។

យោងបទល្មើសជាក់ស្ដែង បានធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ពាក់ព័ន្ធក្នុងករណី ធ្វើឲ្យខូចខាតដោយចេតនា (គប់កញ្ចក់រថយន្ដ) កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង២២:១៥នាទី នៅចំណុចស្ថានីយ៍ថ្លឹងរថយន្ដ ស្ថិតនៅភូមិគោកស្ដៅ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មាន ១-ឈ្មោះ សំអាត ម៉ាលីពុទ្ធានី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិត្បែង ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ២-ឈ្មោះ ជា ចាន់រឹទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិប៉ាហុី ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

វត្ថុតាងចាប់យករួមមាន ១-ម៉ូតូចំនួន០១គ្រឿង ម៉ាកZOOMER ពាក់ផ្លាកលេខពោធិ៍សាត់ 1E-7662 ពណ៌បៃតង។ ២-ទូរស័ព្ទដៃចំនួន០២គ្រឿង។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានការិយាល័យជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីបន្តនីតិវិធី ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×