Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុនខ ហិតមីនចំនួន ០៦ក្បាលទៀត បានទៅបំពេញការងារនៅក្រៅប្រទេស

ភ្នំពេញ ៖ ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានថ្លែងថា ស៊ូៗនៅពេលរស់នៅ និងបំពេញការងារនៅបរទេស! ពួកគេទាំង០៦ក្បាល ត្រូវចេញដំណេីរ ទៅក្រៅប្រទេសហេីយ ដោយ០២ក្បាលទៅប្រទេសកេនយ៉ា និង០៤ក្បាលត្រូវទៅប្រទេសស៊ូដង់ខាងត្បូង។

អគ្គនាយកស៊ីម៉ាក់ បានលើកឡើងថា អង្គភាពសុីម៉ាក់បានកែប្រែស្ថានភាពពីទិញ ឬសុំសុនខពីបរទេសមកប្រតិបតិការនៅកម្ពុជា ក្លាយជាអ្នកផ្គត់ផ្គង់សុនខទៅអន្តរជាតិផង និងគាំទ្រកិច្ចប្រតិបត្តិការក្នុងព្រះរាជាណាចក្រនេះផង!។

នេះជាសមិទ្ធិផលនៃការពង្រឹងភាពជាម្ចាស់ ទាំងចំណេះដឹង និងចំណេះធ្វេី ពង្រឹងសមត្ថភាពធនធានមនុស្ស នីតិវិធី និងសម្ភារបច្ចេកទេស៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×