ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខេម ប្រាប់មូលហេតុ ជាន់ដីបារាំងអំឡុងកូវីដ

ភ្នំពេញ ៖ តារាចម្រៀង សំឡេងស្អក ខេម កំពុងមានវត្តមាននៅប្រទេស បារាំងទីដែលលោករក បានស្នេហានៅទីនោះ។ មហាជនជាច្រើនរង់ចាំតាមដានមើលថា តើការទៅដល់ប្រទេសបារាំងនេះដើម្បីអ្វី។ ចុងក្រោយខេម បានបកស្រាយអំពីដំណើរ ហោះដល់ដីបារាំងនេះ។

មួយរយៈចុងក្រោយនេះបន្ទាប់ពីលេចចេញនូវវត្តមាន របស់តារាចម្រៀងខេមនៅប្រទេសបារាំងទាំងស្ថិតនៅ ក្នុងស្ថានភាពនៃជំងឺកូវីដ-១៩ កំពុងតែរីករាលដាលខ្លាំងទាំងក្នុងប្រទេសកម្ពុជា ក៏ដូចជាប្រទេសនានានៅលើពិភពលោកធ្វើឲ្យហ្វែនៗ និងមហាជនហាក់សម្តែងការភ្ញាក់ផ្អើល រួមទាំង ឃើញបីកូនតូចមួយផងនោះ ។

បើតាមតារាចម្រៀងប្រចាំផលិតកម្ម Galaxy Navatra រូបនេះបានអះអាងថា លោកចាំបាច់ត្រូវហោះទៅកាន់ប្រទេសបារាំង ទាំងក្នុងដំណាក់កាលនេះ ដោយសារមូលហេតុសំខាន់មួយចំនួនក្នុងនោះរួម មាន ទី១-ដោយសារតែលោកត្រូវឆែកសុខភាព នៅក្នុងប្រទេសបារាំងមួយឆ្នាំម្តង ពោលគឺលោកត្រូវឆែករាល់ឆ្នាំ ។ ទី២-លោកត្រូវទៅមើលហាងមួយកន្លែង ដែលគេប្រកាសលក់នៅក្នុងប្រទេសបារាំង ដោយលោកអាចនឹងចូលហ៊ុនរកស៉ីជាមួយបងប្រុសរបស់ខ្លួននៅទីនោះ។ លោកអះអាងថា ក្នុងដំណាក់កាលកូវីដ-១៩ នេះគឺតម្លៃលក់អាចមានលក្ខណៈធូរថ្លៃ ហើយប្រសិនបើលោកទិញបាន គឺរូបលោកនឹងបងប្រុស អាចសហការគ្នា បើកហាងនេះនៅបារាំងតែម្តង។ ចំពោះមូលហេតុទី៣-គឺលោកត្រូវនាំគូដណ្តឹងរបស់ខ្លួន ទៅលេងសាច់ញាតិបងប្អូននៅក្នុងប្រទេសបារាំង ខណៈដែលកន្លងទៅរយៈពេល២ឆ្នាំមកហើយ គូដណ្តឹងរបស់លោក មិនបានជួបមុខម្តាយ និងបងប្អូននៅទីនោះ ។

តារាចម្រៀងល្បីលំដាប់ជួរមុខរបស់កម្ពុជារូបនេះ បានចាកចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសបារាំង កាលពីសប្តាហ៍មុន ដោយលោកត្រូវស្នាក់នៅទីនោះ មួយរយៈសិនប្រហែលពី ១ខែទៅ២ខែ តាមស្ថានភាពការងារជាក់ស្ដែង ខណៈដែលការងារសិល្បៈ ក្នុងទ្រនំផលិតកម្មថ្មីនេះ ក៏មានភាពភាពមមាញឹកដែរ ៕ រក្សាសិទ្ធិដោយ៖សំណាងSV

ចូលមើលព័ត៌មានថ្មីៗបន្ថែម