ភ្នំពេញ ៖ តារាសម្តែងនាង ព្រីម លីហ្សា បានបង្ហាញហេតុផលដ៏សំខាន់មួយ ដែលបានធ្វើឲ្យនាងតែងតែបង្ហាញរូបភាពសុិចសុីប្លែក តាមជាបន្តបន្ទាប់តាមបណ្តាញសង្គម។ ហេតុផលនោះត្រូវបានតារាស្រីរូបនេះបញ្ជាក់ថា រូបភាពដែលនាងបង្ហាញនោះ គឺនាងមានបំណងចង់ឃើញវិស័យដើរ និងច្នៃម៉ូដ នៅក្នុងប្រទេសកម្ពុជាមានការលូតលាស់ ខណះពេលបច្ចុប្បន្នកម្ពុជា នៅមានកម្រិតនៅឡើយលើវិស័យមួយនេះ។

ព្រីម លីហ្សា បានបង្ហោះសារតាមហ្វេសប៊ុកបញ្ជាក់ហេតុផលខាងលើនេះថា ការងារជាតារាសម្ដែងបងប្អូន ប្រហែលជាអាចដឹងច្បាស់ ហើយតែការងារជា Fashionista អាចនឹងមានបងប្អូនមួយចំនួនធំ បានដឹងហើយតែនៅឡើយតែបងប្អូនមួយចំនួនតូច តែប៉ុណ្ណោះដែលគាត់មិនទាន់ដឹងច្បាស់ថា ការងាររបស់ខ្ញុំមួយនេះ វាមានសារៈសំខាន់បំផុតនៅពេលបច្ចុប្បន្ន។
នាងបន្ថែមថា វិស័យម៉ូដនៅក្នុងប្រទេសរបស់យើង ដែលយើងអាចហៅថាជាវិស័យ Fashion នោះបច្ចុប្បន្នគឺមិនសូវមានភាពរីកចម្រើននោះទេ ហើយតួនាទីរបស់ Fashionista គឺជួយលើកស្ទួយវិស័យម៉ូដ ដែលយើងអាចហៅបានថាជា Fashion ឲ្យកាន់តែមានភាពរីកចម្រើនខ្លាំងនៅក្នុងប្រទេសរបស់យើង។ ហើយចំណុចសំខាន់របស់ Fashionista គឺតែងតែចែករំលែកព្យាយាម ធ្វើយ៉ាងណាឱ្យបងប្អូនយល់អំពីវិស័យម៉ូដ ហើយម្យ៉ាងវិញទៀតរូបភាពរបស់ខ្ញុំ អាចបញ្ជាក់បានថាខ្ញុំជាអ្នកដែលស្រឡាញ់វិស័យម៉ូដខ្លាំងណាស់ហើយចង់ឲ្យវិស័យមួយនេះមានភាពរីកចម្រើនខ្លាំងពិតមែន។

នាងថា បងប្អូនដែលមិនទាន់បានឃើញពីរូបភាពរបស់ខ្ញុំអាចចំណាយពេលវេលាបន្តិចចូលមើលរូបភាពរបស់ខ្ញុំម្ដងទៀតសុទ្ធសឹងតែជារូបភាពដែលបង្ហាញពីភាពរឹងមាំរបស់ស្ត្រីសម័យថ្មីនៅក្នុងឈុតសម្លៀកបំពាក់បែបប្លែកភ្នែក មិនមែនឲ្យតែខ្ញុំបង្ហាញពីឈុតសម្លៀកបំពាក់មានភាពសិចស៊ីគឺខ្ញុំចង់ផ្ដោតទៅលើភាពស៊ិចស៊ីតែមួយមុខនោះទេ គឺខ្ញុំចង់ផ្ដោតទៅលើការរៀបចំសំលៀកបំពាក់បែបប្លែកភ្នែកហើយអ្វីដែលសំខាន់វាតែងតែមានភាពស៊ិចស៊ីនៅក្នុងនោះដែរ។
បើតាម ព្រីម លីហ្សា ចំណុចនេះហើយដែលខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាយល់ច្បាស់អំពីការងាររបស់ខ្ញុំ ហើយបើសិនជាខ្ញុំគ្រាន់តែយកលេសថាចង់លើកស្ទួយវិស័យម៉ូដដើម្បីបង្ហាញតែភាពសិចស៊ីមែននោះ មិនមែនខ្ញុំមានម៉ូតសំលៀកបំពាក់បែបប្លែកភ្នែកខ្លាំងដែរតែងតែចែករំលែកឲ្យបងប្អូនទាំងអស់គ្នាបានឃើញនោះទេ។
សូមចូលរួមលើកស្ទួយវិស័យម៉ូដ នៅក្នុងប្រទេសរបស់យើង ដោយការជួយគាំទ្ររាល់អ្វីដែលខ្ញុំ បានបង្ហាញជូនទៅកាន់បងប្អូនទាំងអស់គ្នាផង ពីព្រោះរាល់រូបភាពរបស់ខ្ញុំ ខ្ញុំតែងតែមានអត្ថបទបញ្ជាក់អត្ថន័យ នៅក្នុងរូបភាពនោះជានិច្ច។ សូមកុំមើលតែចំណុចដែលបង្ហាញ ពីភាពសិចស៊ីតែមួយមុខនេះ បងប្អូនសូមចូលមើលរូបភាពរបស់ខ្ញុំទាំងអស់តែម្ដង ពេលនោះបងប្អូននឹងបានយល់ច្បាស់ថា ការងាររបស់ខ្ញុំដែលចង់លើកស្ទួយវិស័យម៉ូដនេះ តើវាមានសារៈសំខាន់ប៉ុណ្ណា សម្រាប់ប្រទេសរបស់យើង ។

នាងថា បងប្អូនមើលរូបភាពរបស់ខ្ញុំ បងប្អូនគិតថាងាយស្រួលណាស់ ការរៀបចំឈុតសម្លៀកបំពាក់ បែបប្លែកភ្នែកតែសម្រាប់ខ្ញុំ ខ្ញុំចំណាយពេលវេលានិងការហត់នឿយខ្លាំងណាស់ ទម្រាំតែបានមួយឈុតមួយឈុត ហើយអ្វីដែលសំខាន់ ស្ទើរតែពេលខ្លះមិនបានគេង ហើយពេលខ្លះទៀតអាចឆ្លងដល់ ២ ទៅ ៣ ថ្ងៃ ទម្រាំតែអាចរៀបចំសម្លៀកបំពាក់ បានមួយឈុតមួយឈុត ព្រោះតែចង់ឲ្យបងប្អូនទាំងអស់គ្នា បានឃើញពីឈុតសម្លៀកបំពាក់ បែបប្លែកភ្នែកខ្លាំង ដែលផុសចេញពីគំនិត ក្នុងការគិតនិងការរៀបចំរបស់ខ្ញុំ ហើយក៏ចង់ឱ្យបងបងជាអ្នកដែលសារព័ត៌មានទាំងអស់គ្នា បានដឹងច្បាស់ពីការងាររបស់ខ្ញុំ ជាតារាសម្ដែងហើយមួយទៀតក៏ជា Fashionista ដែលតែងតែចង់លើកស្ទួយវិស័យម៉ូដ នៅក្នុងប្រទេសខ្មែររបស់យើង ឲ្យកាន់តែមានភាពរីកចម្រើន ។
ហើយក៏សូមអរគុណយ៉ាងធំធេងបំផុត សម្រាប់អ្នកគាំទ្ររបស់ខ្ញុំ ដែលពួកគាត់តែងតែគាំទ្ររូបភាព របស់ខ្ញុំនិងតែងតែគាំទ្រការស្លៀកពាក់ របស់ខ្ញុំកន្លងមកគ្មានអ្វីក្រៅពីពាក្យ អរគុណអរគុណអរគុណ ទៅកាន់អ្នកទាំងអស់គ្នាតែប៉ុណ្ណោះ៕
រក្សាសិទ្ធិដោយ៖សំណាងSV











