Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាង​សេក​ដ៏​អាក្រក់ ក្លាយជា fashionista

spot_img

​នាង​សេក​ដ៏​ប៉ិនប្រសប់ នរណា​សំឡឹង​ឃើញ​ក៏​គួរ​ឲ្យ​ស្រឡាញ់​ដែរ​។​

Rhea ជា​នាង​សេក​អភ័ព្វ​ជ្រុះ​អស់​រោម​ព្រោះតែ​ជំងឺ ចំពោះ​បក្សី​និយាយ​រួម​រោម​របស់​វា​មានតម្លៃ​ស្មើ​ជីវិត​! រោម​ដែល​ក្រាស​ស្មើ ជួយ​រក្សា​កម្តៅ​ឲ្យ​រាងកាយ រីឯ​ពណ៌​សម្បុរ​នៃ​រោម​ប្រៀប​ដូចជា​ម៉ូត​សម្លៀក​បំពាក់​ដែល​វា​ត្រូវ​ស្លៀក​ពេញ​មួយ​ជីវិត​។ នេះ​ឯង​ក៏​ជា​លក្ខណៈ​សម្គាល់​វា​ជាមួយនឹង​សត្វ​បក្សី​ដទៃ​។ ហេតុនេះ​ដោយ​មូលហេតុ​ណាមួយ​នោះ ធ្វើឲ្យ​វា​ជ្រុះ​រោម​អស់​ភាពស្អាត​ល្វត​ល្វន់​របស់​វា​ក៏​ថមថយ​ចុះ​ដល់​ទៅ ៩០% ឯណោះ​។​

Rhea គឺជា​នាង​សេក​អភ័ព្វ​បាន​រង​ការចម្លង​វីរុស​ម្យ៉ាង ដែល​ធ្វើឲ្យ​រោមដ៏​ស្រស់​ឆើតឆាយ​របស់​វា​ត្រូវ​ជ្រុះ​អស់​ក្លាយ​ជា​សេក​មួយ​ក្បាល​ស្គមស្គាំង និង​គួរឲ្យ​អាណិត !

​ក្នុង​រឿង​ស៊យ​តែង​បង្កប់​នូវ​រឿង​សំណាង ក្រោយពេល​វា​ត្រូវ​បាន​កម្មវិធី​មួយ​អំពី​សត្វ​ធ្វើការ​ឧទ្ទេសនាម ស្រាប់តែ​វា​មាន “fan” គាំទ្រ​ជា​ច្រើន ហើយ​ពួកគេ​បាន​បញ្ជូន​កាដូ​ឲ្យ​វា​នូវ​សម្លៀកបំពាក់​ស្រស់​ឆើតឆាយ​ជួយ​ដល់​នាង​រក្សា​កម្តៅ​រាងកាយ​ផង​។​

​ឥឡូវនេះ នាង​សេក​អភ័ព្វ ក្រោយ​ពី​គ្រង​សម្លៀក​បំពាក់​ច្រើន​ឈុត​គ្រប់​ម៉ាក​ធ្វើឲ្យ​វាល្បី​មិនចាញ់​តារា​បង្ហា​ញ​ម៉ូត​ឡើយ​។​

​ខាងក្រោម​គឺជា​រូបភាព​មួយចំនួន​របស់​នាង​សេក​អភ័ព្វ ៖

​ម្ចាស់​ទាំងឡាយ​! ចៃដន្យ​បើ​សេក​របស់​អ្នក​ជួប​គ្រោះ​បែប​នេះ​គប្បី​ធ្វើតាម​ម្ចាស់​របស់ រី នោះ​សេក​របស់​អ្នក​ជួនកាល​អាច​ក្លាយ​ជា​តារា​បង្ហាញ​ម៉ូត​ដែរណា​!

spot_img
×