Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពីភូមិឯកោ ផ្លូវឡើង​ភូមិ​រួម​តែ​១​គត់​ ប្រជាជន​រស់​ដ៏​លំបាក​វេទនា ឥឡូវ​ក្លាយ​ជា​កន្លែង​ទេសចរណ៍​ដ៏​ទាក់​ទាញ គឺ​ដោយ​សារ​…

spot_img

ផ្លូវរូងភ្នំ Guoliang តភ្ជាប់ភូមិជ្រលងភ្នំ ហ្គូលាំង ក្នុងខេត្ត Henan ប្រទេសចិន​ទៅកាន់ពិភពខាងក្រៅ ត្រូវបានត្រួសត្រាយដោយដៃ ដោយប្រើឧបករណ៍ដូចជា ពន្លាក និងញញួរ ជាដើម ហើយឥឡូវត្រូវបានគេហៅថាជាអច្ឆរិយៈ៨ របស់ពិភពលោក។

អស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ ដែលប្រជាជននៅហ្គូជាំង នៃភូមិតូចមួយរបស់ប្រទេសចិននេះ ស្ថិតនៅលើកំពូលភ្នំ តៃហាំង ដែលស្ទើរតែត្រូវបានកាត់ចេញពីពិភពខាងក្រៅ។ ផ្លូវតែមួយគត់ក្នុងនិងក្រៅភូមិ គឺជា “កាំជណ្ដើរ” ដែលមានចំនួន ៧២០ កាំ ត្រូវបានធ្វើឡើងចូលលើភ្នំក្នុងរជ្ជកាលរាជវង្សសុង (៩៦០-១២៧៩)។

ប្រការនេះបានធ្វើឱ្យមានការលំបាកក្នុងការយករបស់របរចេញក្រៅ និងចូលក្នុងភូមិ ដូច្នេះភាគច្រើននៃប្រជាជន ៣០០ នាក់ ឬជាច្រើននាក់ទៀត បានគិតចង់ផ្លាស់ទីលំនៅ ដើម្បីស្វែងរកជីវិតដែលប្រសើរ និងងាយស្រួលជាងមុន។ ទោះយ៉ាងណា អ្វីៗបានផ្លាស់ប្តូរនៅឆ្នាំ១៩៧២ នៅពេលក្រុមប្រឹក្សាភូមិបានសំរេចចិត្តត្រួសត្រាយផ្លូវរូងភ្នំឆ្លងកាត់ភ្នំ ដើម្បីភ្ជាប់ ហ្គូលាំង ទៅពិភពខាងក្រៅ។

អ្នកភូមិម្នាក់ឈ្មោះ សុងបូវុន អាយុ ៧២ ឆ្នាំ បានប្រាប់ Xinhua ថា «វាគឺជាជីវិតដ៏លំបាកមួយ ព្រោះថា រាល់ទំនិញពីពិភពខាងក្រៅ មិនអាចទៅដល់ក្នុងភូមិបានទេ ហើយផលិតផលកសិកម្មស្រស់ៗរបស់យើង ក៏មិនអាចដឹកជញ្ជូនទៅកន្លែងផ្សេងទៀតបានដែរ។ ជាក់ស្តែង យើងត្រូវកំណត់ទម្ងន់ជ្រូកដល់ ៥០ ឬ ៦០ គីឡូក្រាម។ បើមិនដូច្នេះទេ វានឹងពិបាកដឹកពួកវាចុះពីលើភ្នំ»។

ភូមិហ្គូជាំង បានតស៊ូផ្នែកសេដ្ឋកិច្ច ដោយសារតែភាពឯកោរបស់ខ្លួន ប៉ុន្តែបញ្ហាដ៏លំបាកបំផុតនោះ គឺការបញ្ជូនអ្នកជម្ងឺទៅមន្ទីរពេទ្យ មិនទាន់ពេលវេលា។ ប្រសិនបើមាននរណាម្នាក់ធ្លាក់ខ្លួនឈឺ មនុស្ស ៨ នាក់ ត្រូវដឹកជណ្តើរយន្តចុះពីលើភ្នំដោយប្រើ “ជណ្តើរអាកាស” បន្ទាប់មក ធ្វើដំណើរ ៤ ម៉ោង ទៅកាន់មន្ទីរពេទ្យដែលនៅជិតបំផុត។

ទោះបីជាមិនមានបទពិសោធន៍ ឬចំណេះដឹងផ្នែកវិស្វកម្មក៏ដោយ តែអ្នកភូមិខ្លាំងៗចំនួន ១៣ នាក់ នៅហ្គូលាំង បានស្ម័គ្រចិត្តចាប់ផ្តើមធ្វើការនៅលើផ្លូវរូងភ្នំ ដោយប្រើតែឧបករណ៍ងាយៗដូចជា ពន្លាក និងញញួរ។ ពួកគេបានព្យួរខ្លួននៅលើជួរភ្នំតៃហាំង ដោយប្រើខ្សែពួរ ហើយចោះចូលទៅក្នុងថ្មតាមមួយជំហ៊ានៗ ដោយបានចម្ងាយត្រឹមជាង ១ ម៉ែត្រ ប៉ុណ្ណោះ ក្នុងថ្ងៃ។ ហើយបើទោះជួបការលំបាកបំផុតយ៉ាង គ្មាននរណាម្នាក់បោះបង់ចោលការងារត្រួសត្រាយនេះឡើយ។

តែយ៉ាងណា នៅពេលផ្លូវរូងភ្នំ ត្រូវបានចាប់ផ្តើមត្រួសត្រាយ មានរូបរាងឡើង អ្នកភូមិពិតជាមានការសប្បាយចិត្តច្រើន ហើយក្នុងរយៈពេល ៥ ឆ្នាំ ផ្លូវរូងក្រោមដី Guoliang ប្រវែង ១.២៥០ ម៉ែត្រ ត្រូវបានបញ្ចប់ជាលើកដំបូងដែលមិនធ្លាប់មាន។ ភូមិដាច់ស្រយាល Guoliang អាចចេញចូលធ្វើដំណើរបានយ៉ាងប្រសើរ តាមរយៈរថយន្ត ហើយនោះបានផ្លាស់ប្តូរអ្វីគ្រប់យ៉ាង។

អ្នកភូមិម្នាក់ឈ្មោះ Shen Heshan បានបង្ហាញអារម្មណ៍មួយនេះថា៖ «កាលពីមុន អ្នកភូមិដែលស្រេកឃ្លាន បានច្រណែននឹងអ្នកដែលរស់នៅលើវាលទំនាប។ ឥឡូវនេះ គ្មាននរណាម្នាក់ចង់ចាកចេញពីភូមិទៀតទេ។ យើងមានអារម្មណ៍ល្អ ចំពោះភូមិរបស់យើង»។

ទីភ្នាក់ងារសារព័ត៌មានចិន Xinhua បានរាយការណ៍ថា ការលក់សំបុត្រចូល ហ្គូលាំង បានឈានដល់ ១២០ លានយ័ន (ប្រហែល ១៧ លានដុល្លារ) ក្នុងឆ្នាំ ២០១៨ ហើយអ្នកស្រុកដែលធ្លាប់ខិតខំតស៊ូជីវិតដ៏លំបាក ឥឡូវនេះ គឺពួកគេបានក្លាយជាម្ចាស់អាជីវកម្ម ដែលវិនិយោគលើសណ្ឋាគារ និងសេវាកម្មផ្សេងទៀត សម្រាប់ភ្ញៀវទេសចរ។ ហើយផ្លែផ្កាទាំងនេះ គឺដោយសារតែបុរសក្លាហាន១៣ នាក់ ដែលបានបង្ហាញថា គ្មានអ្វីដែលមិនអាចទៅរួចទេ ក្នុងការត្រួតត្រាយផ្លូវរូងភ្នំនេះឡើង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×