ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អូឡាពិកតូក្យូ ៖ ម្ចាស់ផ្ទះជប៉ុន​ ឡើងឈរលើកំពូលតារាងមេដាយវិញ ជាមួយនឹងមេដាយមាស១១គ្រឿង

CAMSOC-ភ្នំពេញ ៖ គិតត្រឹមម៉ោង១០ និង៣០នាទីព្រឹកថ្ងៃពុធ ទី២៨ ខែកក្កដា ឆ្នាំ២០២១ ម្ចាស់ផ្ទះជប៉ុន ដណ្តើមបានមេដាយមាស កើនដល់១១គ្រឿង ដែលចំនួនច្រើនជាងគេនេះ បានធ្វើឲ្យម្ចាស់ផ្ទះអូឡាំពិកហ្គេមមួយនេះ ឡើងមកក្តោបក្តាប់លើកំពូលតារាងមេដាយ ជាបណ្តោះអាសន្នវិញ នៅក្នុងព្រឹត្តិការណ៍ Tokyo Olympics 2020 ខណៈចិន និងសហរដ្ឋអារិក កំពុងប្រជែងគ្នាទៅវិញទៅមកយ៉ាងខ្លាំង លើកំពូលតារាងមេដាយ ពីចំណាត់ថ្នាក់លេខ១ដល់លេខ៣។

ជប៉ុន ដែលជាម្ចាស់ផ្ទះកីឡាអូឡាំពិក រដូវក្តៅលើកទី២នេះ បានឈ្នះមេដាយសរុប១៨គ្រឿង ដោយក្នុងនោះ មាស១១ ប្រាក់៤ និងសំរឹទ្ធ៥គ្រឿង តាមពីក្រោយដោយចិន មេដាយមាស១០ ប្រាក់៥ និងសំរឹទ្ធ៨ នៅពេលអាមេរិក ឈរនៅលេខ៣ មានមេដាយមាស៩ ប្រាក់៩ និងសំរិទ្ធ៩ សរុប២៧គ្រឿង។

សូមបញ្ជាក់ថា ម្ចាស់ផ្ទះជប៉ុន មានកីឡាករ-កីឡាការិនីប្រកួតប្រជែងមេដាយ ៥៥២នាក់ ច្រើនជាងគេ ដោយឈរនៅលំដាប់ទី២ បន្ទាប់ពីអាមេរិកដែលបញ្ជូនមក ៦១៣នាក់។ រីឯប្រទេសអូស្រ្តាលី ឈរនៅលេខ៣ ក្នុងការបញ្ជូនអត្តពលិកមក ៤៧៨នាក់ និងចិន ៤០៦នាក់។ ការប្រកួតប្រជែងមេដាយកំពុងត្រូវបានធ្វើឡើងយ៉ាងស្វិតស្វាញជារៀងរាល់ថ្ងៃ ដោយពុំទាន់មានប្រភេទកីឡាណាមួយ បានបញ្ចប់នៅឡើយទេ ក្នុងចំណោម ៣៣ប្រភេទកីឡា ចែកចេញជា ៣៣៩វិញ្ញាសាសរុប ដែលមានអត្តពលិកសរុប ១១,៣២៦នាក់ មកពី ២០៥ប្រទេសចូលរួមនៅ Tokyo Olympics 2020 លើកទី៣២។ ដោយឡែក កម្ពុជាបានបញ្ជូនទៅអត្តពលិករបស់ខ្លួន ៣នាក់ផងដែរ លើ ២ប្រភេទកីឡា គឺកីឡាហែលទឹក និងអត្តពលកម្ម ដែលកំពុងបង្កើនការហ្វឹកហាត់ជាមួយអត្តពលិកចម្រុះជាតិសាសន៍ ដើម្បីត្រៀមចូលរួមប្រកួត នាថ្ងៃទី៣០ និងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

ចូលមើលព័ត៌មានថ្មីៗបន្ថែម