Saturday, January 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លាប់៤នាក់និងឈឺ១០នាក់ សរុប១៤នាក់ ដោយសង្ស័យពុលស្រាស នៅស្រុកឈូក ខេត្តកំពត

ខេត្តកំពត ៖ មន្រ្តីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» ចុះស្រាវជ្រាវករណីពុលស្រា ដែលបណ្ដាលឱ្យប្រជាពលរដ្ឋស្លាប់ នៅស្រុកឈូក ខេត្តកំពត។

ក្រោយពីទទួលបាននូវព័ត៌មានស្ដីពីហេតុករណីពុលស្រាដែលបណ្ដាលឱ្យប្រជាពលរដ្ឋស្លាប់បាត់បង់ជីវិតបន្តបន្ទាប់រហូតដល់០៤នាក់ នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តកំពត សហការជាមួយស្ថាប័នពាក់ព័ន្ធ ចុះដល់ទីកន្លែងកើតហេតុ ដែលមានទីតាំងស្ថិតនៅភូមិដូនយ៉យ ឃុំដូនយ៉យ ស្រុកឈូក ខេត្តកំពត ដើម្បីពិនិត្យ និងស្វែងរកសំណាក ដែលនៅសេសសល់មកវិភាគរកមូលហេតុ ដែលបណ្ដាលឱ្យពុល។

ការពិនិត្យនោះ ត្រូវបានធ្វើឡើងដោយមានការចូលរួម សម្របសម្រួលឡើងដោយ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត និងមានការចូលរួមពីមន្រ្តីជំនាញ ពាក់ព័ន្ធផងដែរ។

ជាមួយគ្នានោះ មន្រ្តីជំនាញ ក.ប.ប. បានដកយកសំណាកស្រាសចំនួន១២គំរូ និងស្រាថ្នាំចំនួន១០គំរូ សរុប២២គំរូ ដើម្បធ្វើការវិភាគ នៅមន្ទីរពិសោធន៍អគ្គនាយកដ្ឋាន ក.ប.ប.៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×