ភ្នំពេញ ៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងប្រាប់ CEN នៅព្រឹកថ្ងៃទី២៨ ខែកក្កដា នេះថា រយៈពេល ២០៨ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៧ ខែកកក្កដា ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើង ១៤៤០លើក បណ្តាលឲ្យមនុស្សស្លាប់បាត់បង់ជីវិតចំនួន ៨០៥នាក់ និងរបួសចំនួន ២០៣៤នាក់ ក្នុងនោះធ្ងន់ចំនួន ១១៩១នាក់។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា សម្រាប់គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី២៧ ខែកកក្កដា ឆ្នាំ២០២១ បានកើតឡើងចំនួន ៤លើក ស្លាប់ ១នាក់ និងរបួសធ្ងន់ចំនួន ៤នាក់។
អ្នកនាំពាក្យបានបន្តទៀតថា ចំពោះការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍វិញ នៅក្នុងរយៈពេល ២០៨ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ យានយន្តដែលល្មើសច្បាប់ចរាចរណ៍មានចំនួនសរុប ១២៤២៥៣គ្រឿង ក្នុងនោះម៉ូតូចំនួន ៩១៧២៥គ្រឿង និងរថយន្តចំនួន ៣២៥២៨គ្រឿង ក្នុងនោះរថយន្តតូច ២៥២៦០គ្រឿង និងធំ ៧២៦៨គ្រឿង៕ រក្សាសិទ្ធិដោយៈ ចេស្តារ





