Thursday, January 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុំបោះគ្រាប់ចោល! ក្រៅពីសាច់រសជាតិឈ្ងុញឆ្ងាញ់ គ្រាប់ទុរេន គឺអាចយកធ្វើជាអាហារសម្រន់ងាយៗ

ថ្មីៗនេះ នារីម្នាក់ឈ្មោះ Rozana Hashim AsSalihin បានផុសនៅលើផេករបស់ខ្លួនឈ្មោះ Masak Apa Hari Ini​ អំពីរបៀបប្រែក្លាយគ្រាប់ទុរេន ទៅជាអាហារសម្រន់យ៉ាងងាយៗ ហើយឃើញថា បានជំរុញឱ្យអ្នកដទៃជាច្រើនសាកល្បងវាផងដែរ។

នៅក្នុងការបង្ហោះលើហ្វេសប៊ុក នាងលើកឡើងពីរបៀបដែលអ្នកនិយមលេងអ៊ីនធឺណិត មិនគួរបោះចោលគ្រាប់ទុរេនចោល ហើយយកវាទៅធ្វើជាអាហារសម្រន់ជំនួសវិញ ដែលអាចបរិភោគយ៉ាងឈ្ងុញឆ្ងាញ់ នៅពេលយើងធុញទ្រាន់ ឬស្ត្រេស។ នាងបានបង្ហាញពីដំណើរការដ៏សាមញ្ញៗ តាមរយៈជំហានដូចខាងក្រោម៖

ទី១- ដំបូង គឺត្រូវលាងសម្អាតគ្រាប់ ហើយបន្ទាប់មក យកគ្រាប់វាទៅត្រាំក្នុងទឹកអំបិលឲ្យបាន១យប់។

ទី២- បន្ទាប់ត្រាំទឹកអំបិល១យប់ គឺយើងយកគ្រាប់វាមកចិតជាចំណិតៗ​តែវិធីងាយស្រួលក្នុងការចិត គឺនាងណែនាំឲ្យប្រើផលិតផលកាត់ Tupperware។

ទី៣- បន្ទាប់ចិតជាចំណិតៗរួច គឺត្រូវទុកវារយៈ១ម៉ោង ឬ ២ ម៉ោង។ បន្ទាប់មក ចៀនពួកវាដោយប្រើភ្លើងល្មមៗ។ នាងក៏បានរម្លឹកដល់អ្នកលេងអុិនធើរណែតថា វាត្រូវការពេលវេលាខ្លះ ដើម្បីឲ្យវាប្រែទៅជាឆ្ងាញ់ ដូច្នេះ កុំភ្លេចលាយវាជានិច្ចដូចគ្រាប់ចៀន!។

ទី៤- នៅពេលគ្រាប់ ត្រូវបានចម្អិនយ៉ាងល្អ ពួកវានឹងមានស្រាល និងក្រអូបឈ្ងុញ ដែលចង់បញ្ជាក់ថា អាហារសម្រន់នេះអាចលើកយកមកភ្លក់បានហើយ។

ទី៥- ជាចុងក្រោយ ជំហានពិបាកបំផុត ក្នុងចំណោមទាំងអស់ គឺរង់ចាំបន្ទះគ្រាប់ទុរេន ត្រជាក់ មុនពេលទំពារគ្រួបៗ។

នៅពេលសួរថា តើនាងទទួលបានរូបមន្តនេះមុនគេ Rozana Hashim AsSalihin បានប្រាប់ថា រូបមន្តអាហារសម្រន់ដ៏មិនធ្លាប់ឃើញពីមុននេះ គឺតែងតែត្រូវបានគេចែករំលែកនៅជុំវិញយើងហ្នឹងឯង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×