Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សន្ទស្សន៍ ផ្សារមូលបត្រកម្ពុជា បានថយចុះ ០,៤៧ភាគរយ មកត្រឹម ៥៤២ ពិន្ទុ នៅថ្ងៃអង្គារនេះ

spot_img

ភ្នំពេញ ៖ កាលពីថ្ងៃអង្គារ ភាគហ៊ុនកំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) និងផេសថិក (PEPC) បានកើនឡើង ៨០រៀល និង ២០រៀល មកបិទនៅថ្លៃ ១៥.៣០០រៀល និង ៣.១៥០រៀល ក្នុងមួយហ៊ុន។

ភាគហ៊ុន PPAP ហាក់មានសភាពស្ងៀមស្ងាត់នៅក្នុងទីផ្សារសម្រាប់ថ្ងៃអង្គារនេះ ជាមួយនឹងបរិមាណជួញដូរត្រឹម ២៤១ ហ៊ុន ដែលត្រូវបានជួញដូរសម្រេចក្នុងទីផ្សារ នៅខណៈម៉ោងជួញដូរពីពេលព្រឹកនេះ។ ភាគហ៊ុននេះបានក្លាយជាភាគហ៊ុនដែលមានទំហំជួញដូរតិចជាងគេ ត្រឹម ៣.៧៧៨.៥០០ រៀលនៃទំហំជួញដូរសរុប ប៉ុន្តែតម្លៃភាគហ៊ុននេះបានបញ្ចប់ទៅជាមួយនឹងតម្លៃខ្ពស់ជាងមុន។

ផ្ទុយមកវិញ ភាគហ៊ុន ហ្រ្កេនធ្វីន តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងអេស៊ីលីដា បានថយចុះចន្លោះពី ១០ទៅ១៦០ រៀល ក្នុងមួយហ៊ុន មកត្រឹម ៤.២០០ រៀល ២.១២០រៀល និង ១២.៨២០រៀល រៀងគ្នា។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និង កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានរក្សាថ្លៃថេរដដែល។ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាភាគហ៊ុននៅក្នុងវិស័យផែដូចគ្នានិង កំពង់ផែស្វយ័តក្រុងភ្នំពេញ មានទំហំជួញដូរសរុបស្នើនិង ៧.៨៦៣.៥៨០ រៀល ដែលជាលទ្ធផលស្ថិតក្នុងកម្រិតតិចជាងគេក្នុងរយៈពេល ៤២ថ្ងៃនៃថ្ងៃជួញដូរចុងក្រោយ។
សន្ទស្សន៍ ផ្សារមូលបត្រកម្ពុជា បានថយចុះ ០,៤៧ភាគរយ មកត្រឹម ៥៤២ ពិន្ទុ នៅថ្ងៃអង្គារនេះ ជាមួយនឹងទំហំជួញដូរភាគហ៊ុនសរុបចំនួន ៦០៧,៤៧លានរៀល៕ រក្សាសិទ្ធិដោយ៖CEN

spot_img
×