Saturday, January 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសជនជាតិកូរេម្នាក់ ត្រូវរថយន្តមិនស្គាល់ម៉ាក បុកបណ្តាលឲ្យដួលសន្លប់បាត់ស្មារតី

ភ្នំពេញ ÷ បុរសជនជាតិកូរេម្នាក់សន្លប់បាត់ស្មារតី ខណ:កំពុងជិះម៉ូតូ ត្រូវរថយន្តបើកបុកកៀ បណ្តាលឲ្យដួលបោកក្បាលទៅនឹងថ្នល់រងរបួសធ្ងន់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង៤០នាទីព្រឹក ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសជនជាតិកូរេម្នាក់ វ័យប្រហែល៦០ឆ្នាំ ជិះម៉ូតូម៉ាក Today ពណ៌ខ្មៅមួយគ្រឿងគ្មានផ្លាកលេខ ដឹកកន្ត្រកដែលមានឈើច្រត់សៀតនៅខាងក្រោយ ធ្វើដំណើរពីទិសដៅពីជើងទៅត្បូង ស្របពេលនោះក៏មានរថយន្តមួយគ្រឿង មិនចាំម៉ាកបើកបរស្របទិសគ្នាក្នុងល្បឿនយ៉ាងលឿន បានបុកកៀជនរងគ្រោះដែលកំពុងតែជិះម៉ូតូ បណ្តាលឲ្យដួលបោកក្បាល រងរបួសធ្ងន់ត្រូវបានបញ្ជូនតាមរថយន្តសាមុយ របស់មន្ទីរពេទ្យឯកជនសួគ៌ា ដឹកយកទៅធ្វើការសង្រ្គោះភ្លាមៗផងដែរ។


ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចុះដល់កន្លែងកើតហេតុ និងយកកាបូបជនរងគ្រោះ ដែលមានលិខិតឆ្លងដែនសញ្ជាតកូរ៉េ១ច្បាប់ និងកាតចាក់វ៉ាកសាំង១សន្លឹក និងលុយខ្មែរនិងលុយដុល្លារប្រហែលជា៤០០០ដុល្លារ និងម៉ូតូជនរងគ្រោះ យកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ដើម្បីប្រគល់ជូនជនរងគ្រោះវិញ នៅពេលក្រោយ៕ រក្សាសិទ្ធិដោយ÷សួង សាម

×