Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោងទីលានកប់សំរាមស្តង់ដាខ្ពស់ តម្លៃ ២លានដុល្លារ កំពុងសាងសង់ នៅខេត្តកំពត

spot_img

កំពត ៖ គម្រោងសាងសង់ទីលានកប់សំរាមខេត្តកំពតនេះ ជាទីលានកប់សំរាមដែលមានស្តង់ដាខ្ពស់ បាននិងកំពុងសាងសង់លើផ្ទៃដីទំហំជាង ១០ហិកតា ដោយប្រើពេល ១២ខែ និងថវិកាប្រមាណ ២លានដុល្លារ ដែល ជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀង២ របស់រាជរដ្ឋាភិបាល ក្រោមកម្ចីរបស់ធនាគាអភិវឌ្ឍន៍អាស៊ី(ADB)។

ក្រុមហ៊ុនម៉ៅការសាងសង់គម្រោងមួយនេះ បានឱ្យដឹងថា គម្រោងនេះ គ្រោងនឹងស្ថាបនាឱ្យរួចរាល់នៅមុនខែកក្កដា ឆ្នាំ២០២២ខាងមុខ។ តំណាងក្រុមហ៊ុនម៉ៅការសាងសង់ លោក ហេង សម្បិត្ត បានឱ្យដឹងថា ទីលានកប់សំរាមនេះ មានពីរថត មានស្រះសម្អាតទឹកកខ្វក់ ចេញពីសំរាមចំនួន២ ទីលានត្រង់ទឹកកខ្វក់ និងលំហួតទឹក អាគាររដ្ឋបាល និងប៉ុស្តិ៍យាម អណ្តូងទឹកសម្រាប់ត្រួតពិនិត្យគុណភាព ជួសជុលផ្លូវចូលទីលានកប់សំរាម កន្លែង ថ្លឹងរថយន្ត កន្លែងស្តុក និងញែកសំរាម និងមានរបងព័ទ្ធជុំវិញ។

ឯកឧត្តម ជាវ តាយ អភិ បាលខេត្តកំពត បានឱ្យដឹងថា កំពត ជាគោលដៅទេសចរណ៍មួយដែលមានភាពទាក់ទាញ នៅមុនពេលផ្ទុះជំងឺកូវីដ-១៩នៅកម្ពុជា ភ្ញៀវទៅទស្សនាខេត្តកំពតមានប្រមាណជិតពីរលាននាក់ក្នុងមួយឆ្នាំៗ។ វត្តមានភ្ញៀវទេសចរជាច្រើនដែលបានទៅកម្សាន្តលេងនៅខេត្តកំពត បានបន្សល់ទុកនូវកាកសំណល់ និងសំរាម យ៉ាងច្រើន ដែលត្រូវបានគេប្រមូលយកទៅចាក់គរចោលនៅទីចាក់សំរាម។
បើតាមការ លោក ស៊ុយ ធា ប្រធានមន្ទីរបរិស្ថានខេត្តកំពត បានឱ្យដឹងថាក្រុងកំពតត្រូវបានគេប្រមូលសំរាមបានចម្លោះពី ៧០ ទៅ៩០តោន ក្នុងមួយថ្ងៃ។

គួរបញ្ជាក់ថា ការសាងសង់ទីលានកប់សំរាម គឺជារឿងចាំបាច់ ដើម្បីថែរក្សាសុខមាលភាពប្រជាជន និងទសចរណ៍ ថែរក្សាបរិស្ថានបៃតង អនាម័យស្អាត បរិយាកាសល្អ និងជួយបង្កើនដល់សោភ័ណ្ឌភាពក្រុង។ រដ្ឋបាលខេត្តកំពត បានស្នើដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ជួយដោះស្រាយ រហូតទទួលបានគម្រោងសាង សង់ទីលានកប់សំរាមដែលស្តង់ដាខ្ពស់នេះមក។ ដើម្បីឱ្យបានទីលានកប់សំរាមនេះឆាប់ រដ្ឋបាលខេត្ត ក៏បានជំរុញដល់ក្រុមហ៊ុនម៉ៅការសាងសង់ ឱ្យជួយពន្លឿនដល់ការសាងសង់ឱ្យបានឆាប់រហ័សផងដែរ៕ រក្សាសិទ្ធិដោយ៖CEN

spot_img
×