Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការកំពូល តម្កល់ទោសបុរសជាប់ចោទម្នាក់ ដាក់គុក ១៨ ឆ្នាំ ពាក់ព័ន្ធកាប់អតីតប្រពន្ធដាច់ដៃម្ខាង ខឹងរៀបការប្តីថ្មី!!!

ភ្នំពេញ ៖ តុលាការកំពូលកាលពីថ្ងៃ២៨ ខែ កក្កដា ឆ្នាំ ២០២១ បានប្រកាសសាលដីកាកំបាំងមុខ ដោយសម្រេចតម្កល់សាលដីកា របស់តុលាការឧទ្ធរណ៍ និង តម្កល់ទោស បុរសជាប់ចោទម្នាក់ ដោយកំណត់ទណ្ឌកម្ម ១៨ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងអំពើហឹង្សាដ៏ឃោរឃៅ និងបានប្រើដាវសាំម៉ូរ៉ៃ កាប់ដាច់ដៃស្តាំ ស្រ្តីម្នាក់ដែលជាអតីតប្រពន្ធរបស់គាត់ ដោយសារតែក្តីប្រច័ណ្ឌ និងខឹងនឹងនាងបានរៀបការ ជាមួយនឹងប្រុសថ្មី បន្ទាប់ពីអ្នកទាំង២ បានឈ្លោះទាស់ទែងគ្នា និង បែកបាក់គ្នាកន្លងមក។

អំពើហិង្សានេះ បានកើតឡើង នៅក្នុងចំណុចផ្ទះរបស់នារីរងគ្រោះ មានទីតាំងស្ថិតនៅក្នុងភូមិឈើទាលខ្ពស់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោងប្រមាណ៩ និង៣០ នាទី យប់ កាលពីថ្ងៃ ២០ ឧសភា ឆ្នាំ ២០១៥។

លោកជំទាវកិម សត្ថាវី ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃ តុលាការកំពូល បានថ្លែងឲ្យដឹងថា ជនជាប់ចោទ រូបនេះ មានឈ្មោះ សួស ប៊ុន្ធា ភេទប្រុស អាយុ ៣១ ឆ្នាំ មានមុខរបរមិនចាប់ឃាត់ខ្លួន ជាអ្នកបើករថយន្តឈ្នួល នៅក្រុមហ៊ុន Capitol និង មានទីលំនៅ នៅក្នុងខេត្តកំពង់ចាម។

ចំណែកឯ ជនរងគ្រោះឈ្មោះ ញឹល សុភី ភេទស្រី អាយុ ២៨ ឆ្នាំ ជាអតីតប្រពន្ធរបស់ជនជាប់ចោទ និងមានទីលំនៅ នៅក្នុងចំណុចកើតហេតុ ខាងលើ។

លោកជំទាវចៅក្រម បានបញ្ជាក់ថា ជនជាប់ចោទ ត្រូវបានជាប់ចោទពីបទ ប៉ុនប៉ងមនុស្សឃាតគិតទុកជាមុន តាមបញ្ញត្តិមាត្រា ២០ និង ២០០ នៃ ក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។

ជនជាប់ចោទ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០១៥៕
រក្សាសិទ្ធិដោយ៖ចន្ទា ភា

×